ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ណែនាំមុនចេញទៅប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន

121


​ភ្នំពេញ:ការប្រកួតកីឡានិស្សិតសាកលវិទ្យាល័យអាស៊ានលើកទី១៩(19th ASEAN University Games)
នឹងចាប់ផ្ដើមពីថ្ងៃទី៩ដល់២០ធ្នូនៅប្រទេសមីយ៉ាន់ម៉ា ។

ជាមួយនឹងការត្រៀមចេញដំណើរទៅនេះ នាព្រឹកថ្ងៃទី៦ធ្នូមេដឹកនាំកីឡាសំខាន់ៗរបស់កម្ពុជាដែលមានលោកប៊ូ ជុំសេរីអនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និង កីឡាលោកអ៊ុក សិទ្ធិជាតិអគ្គនាយកកីឡាបានជួសំណេះសំណាល ជាមួយកីឡាករ-កីឡាការិនីទាំង៦ប្រភេទ កីឡាដែលត្រូវចេញទៅប្រកួតនេះ ។

​សូមបញ្ជាក់ថាព្រឹត្តិការណ៍នហបង្កើតឡើងតាំងពីឆ្នាំ១៩៨១មកម្ល៉េះ ហើយនៅឆ្នាំ១៩៩៩ទើបកម្ពុជាបានចូលរួម
ប្រកួតហើយមកទល់ពេលនេះ កម្ពុជាដណ្ដើមបានមេដាយពីព្រឹត្តិការណ៍នេះ សរុបចំនួន២១គ្រឿង ។កាលពីការប្រកួត
លើកទី១៨ឆ្នាំ២០១៦កម្ពុជា ដណ្ដើមបានមេដា៧គ្រឿង ដែលក្នុងនោះមេដាយមាសចំនួន៤គ្រឿង ប្រាក់ ១គ្រឿង និង
មេដាយសំរិទៃ្ធចំនួន២គ្រឿង ។

​ចំពោះការប្រកួតលើកទី១៩នេះកម្ពុជាបញជូនកីឡាចំនួន៦ប្រភេទ ដែលមាន២៧វិញ្ញាសា ចូលរួមប្រកួត ។កីឡាទាំង៦ប្រភេទនោះ មានវ៉ូវីនាមដែលជាប្រភេទកីឡា ដែលកម្ពុជាមានសក្ដានុពលខ្លាំង ប៉េតង់ជាប្រភេទកីឡាដែលកម្ពុជាមានសក្ដានុពលខ្លាំងដែរ វាយកូនឃ្លីលើតុដែលកាលពីការប្រកួត១៨កម្ពុជា ដណ្ដើមបានមេដាយមាស អត្តពលកម្ម ការាតេដូ និង ហែលទឹក ។

​លោកព្រំ ប៊ុណ្ណយីដែលជានាយបេសកកម្មរបស់ក្រុមកម្ពុជា សម្រាប់ព្រឹត្តិការណ៍នេះឲ្យដឹងដែរថាអត្តពលិក
កម្ពុជាបានត្រៀមខ្លួនជាមុនចំនួន៩ខែ មកហើយៗរយៈពេល៣ខែចុងក្រោយនេះ ការហ្វឹកហាត់ក៏កាន់តែខ្លាំងជាងមុនដែរ ។

​លោកអ៊ូ រតនាដែលជាអនុប្រធាមសហព័ន្ធកីឡាវ៉ូវីណាម បានបង្ហាញពីជំនឿចិត្តថាក្រុមកីឡាករ-កីឡាការិនី របស់លោកចូលរួមប្រកួត១៧វិញ្ញាសា លោកមានជំនឿចិត្តថាពួកគេនឹងធ្វើបានល្អជាមិនខាន ។

អត្ថបទដែលជាប់ទាក់ទង