ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដោយសារបែក​ថ្នាំ​ញៀន ​​ដុត​ផ្ទះ​ខ្លួនឯង​ឆេះខ្ទេច សមត្ថកិច្ច​ ឃាត់ខ្លួន​

91


​ពោធិ៍សាត​៖​ សមត្ថកិច្ច​នគរបាល​បាន​ឃាត់ខ្លួន​បុរស​ម្នាក់​ដែល​ដុត​ផ្ទះ​ខ្លួនឯង​ដោយសារបែក​ថ្នាំ​ញៀន​ នៅ​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​៦​ ខែធ្នូ​ ឆ្នាំ​២០១៨​ បន្ទាប់​ពី​ទទួល​ពាក្យបណ្តឹង​ពី​ម្តាយ។

សមត្ថកិច្ចបាននិយាយថា អ្នកស្រី ​ឆាំ​ រឿ​ន​ ​ អាយុ​៥១​ឆ្នាំ​ រស់នៅ​ចំណុច​តក់​ឡក់​ ភូមិ​ស្ទឹង​ថ្មី​ ឃុំ​ប្រ​ម៉ោ​យ​ ស្រុក​វាល​វែង​ បានប្តឹងសមត្ថកិច្ចថា ​កូនប្រុស​បង្កើត​របស់​គាត់​ឈ្មោះ​ពុំ​ ហៀន អាយុ​ ២៩​ឆ្នាំ​​ បាន​ដុត​បំផ្លាញ​ផ្ទះ​របស់​ខ្លួន​បណ្តាល​ឲ្យ​ឆេះ​ខ្ទេច​មួយ​ផ្នែក​ក្រោយ​ នៅ​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​៦​ ខែធ្នូ​ ឆ្នាំ​២០១៨​។​

​សមត្ថកិច្ច​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​វាល​វែង ​បាន​ឲ្យ​ដឹង​ថា​ ក្រោយ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​រួច​មក​ សមត្ថកិច្ច​ក៏​បាន​ត្រួតពិនិត្យ​ក្បែរ​មាត់​អូរ​ខាងក្រោយ​ផ្ទះ​របស់​ជនសង្ស័យ​ បាន​រក​ឃើញ​សម្ភារៈ​សម្រាប់​ជក់​ថ្នាំ​ញៀន​និង​បាន​ធ្វើតេស្ត​ទឹកនោម​ ស្វែងរក​សារធាតុ​ញៀន​ ជា​លទ្ធផល​ឃើញ​ វិជ្ជមាន។​

​សមត្ថកិច្ច​ នគរបាល​បាន​បន្ត​ថា​ ជនសង្ស័យ​នេះ​ ត្រូវ​បាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​វាល​វែង ដើម្បី​កសាង​សំណុំរឿង​ និង​បញ្ជូន​ទៅ​កាន់​តុលាការ​៕

អត្ថបទដែលជាប់ទាក់ទង