លោកស្រី អុឹង កន្ថាផាវី៖ គាំទ្រជានិច្ចការសម្រេច ចិត្តដ៏ត្រឹមត្រូវរបស់ក្រុមហ៊ុនNEGOCIA ដែលបានបណ្តាក់ទុនវិនិយោគ គ្រឿងអលង្ការ ស្របពេលទីផ្សារកម្ពុជាត្រូវការច្រើន
ភ្នំពេញ៖ លោកស្រី អុឹង កន្ថាផាវី រដ្ឋមន្ដ្រីករសួងកិច្ចការនារី បានបញ្ជាក់ថា៖ ក្នុងនាមតំណាងរដ្ឋាភិបាលកម្ពុជា លោកស្រី សូមគាំទ្រជានិច្ចរាល់ការវិនិយោគទុន ផ្នែកគ្រឿងអលង្ការ របស់ក្រុមហ៊ុន NEGOCIA ដែលបានសំរេចចិត្តដ៏ត្រឹមត្រូវបាន បណ្តាក់ទុនវិនិយោគក្នុងទំហ៊ំទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ក្នុងវិស័យ គ្រឿងអលង្ការ នេះជាការអភិវឌ្ឍផ្នែកអចលនទ្រព្យ នៅកម្ពុជា ដើម្បីជួយលើតម្កើងជីវភាពគ្រួសារ មួយកំរិត ស្របពេលកំណើនសេដ្ឋកិច្ចកម្ពុជាកើនឡើងខ្ពស់ លោកស្រីបានបញ្ជាក់បែបនេះ ខណៈលោកស្រី ចូលរួមជាអធិបតីភាពក្នុងពិធីសម្ពោធ នៃហាងលក់គ្រឿងអលង្ការម៉ាកPANDORA និងនាឡិកាដៃម៉ាកBERING នៅផ្សារទំនើបអុីអន២ សែនសុខ កាលពី ថ្ងៃទី០៦ ធ្នូ ឆ្នាំ២០១៨ ។
លោកស្រី អុឹង កន្ថាផាវី បានបញ្ជាក់ថា៖ លោកស្រីសូមគាំទ្រជានិច្ចរាល់ការវិនិយោគទុន ផ្នែកគ្រឿងអលង្ការ របស់ក្រុមហ៊ុន NEGOCIA ដែលបានសំរេចចិត្តដ៏ត្រឹមត្រូវបានបណ្តាក់ទុនវិនិយោគក្នុងទំហ៊ំទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ វិនិយោគផ្នែកគ្រឿងអលង្ការដ៏មានតំលៃខ្ពស់ ប្រកបដោយគុណភាព ស្របពេលទីផ្សារលក់រាយនៅប្រទេសកម្ពុជា មានការប្រកួតប្រជែងខ្ពស់ វាហាក់ ស្របទៅនិងប្រជាពលរដ្ឋកម្ពុជាមួយចំនួនកំពុងនិយមទិញផលិតផលម៉ាល្បីៗពី ក្នុងក្រៅប្រទេស យកមកប្រើសម្រាប់ជីវភាពធូរធារ នាសម័យទំនើបនេះ ។
លោកThierry Tea នាយកប្រតិបត្ដិ នៃក្រុមហ៊ុន NEGOCIA បានបញ្ជាក់ថា៖ នេះជាព្រឹត្ដការណ៏ដ៏អស្ចារ្យសម្រាប់ អតិថិជនទាន់សម័យ រកទិញផលិតផល គ្រឿង អលង្ការ និងនាឡិកាយកទៅប្រើប្រាស់ដែលមានគុណភាព បងប្អូន មិនបាច់ទៅរកទិញ នៅក្រៅប្រទេសទៀតទេ បច្ចុប្បន្ន គ្រឿងអលង្ការPANDORA និងនាឡិកាដៃERING កំពុងរំកិលខ្លួនលក់នៅលើទីផ្សារកម្ពុជា ដ៏ល្បីឈ្មោះ ពិសេស នៅទីតាំងផ្សារអុីអន២ សែនសុខ ។ បច្ចុប្បន្នក្រុមហ៊ុនNEGOCIA បានចាប់ដៃគូវិនិយោគទុនដ៏ធំជាមួយ សហគ្រាសចំរុះកាណាឌីយ៉ា និងក្រុមហ៊ុនNEGOCIA ក្នុងគោលបំណងដើរតួនាទីយ៉ាងសំខាន់ក្នុងការលក់តម្លៃឆ្នួល ខណៈយើងទាំងអស់គ្នាប្ដេជ្ញាចិត្ដយ៉ាងមុតមាំ ក្នុងការចូលរួមចំណែកអភិវឌ្ឍន៏ប្រទេសកម្ពុជាឲ្យរីកចម្រើនទៅថ្ងៃអនាគត ៕ ដោយ៖ សំរិត