ប្រទេសវេណេហ្ស៊ុយអេឡា មានបំណងធ្វើឱ្យប្រសើរឡើង នូវប្រព័ន្ធការពារទឹកដី ដែលផ្តល់ដោយរុស្ស៊ី
លោក Vladimir Padrino Lopez រដ្ឋមន្រ្តីក្រសួងការពារជាតិវេណេស៊ុយអេឡា បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ទីក្រុងការ៉ាកា ចាប់អារម្មណ៍លើការធ្វើទំនើបកម្ម នៃប្រព័ន្ធការពារ លើដី និងអាកាស ដែលបានផ្តល់ឱ្យពីមុន ដោយរុស្ស៊ី។
ក្នុងអំឡុងកិច្ចចរចា រវាងប្រធានាធិបតីរបស់យើង លោកប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀរពូទីន និងលោកប្រធានាធិបតីនីកូឡាម៉ាឌូរ៉ូ (Nicolas Maduro) ដែលបានប្រព្រឹត្តទៅកាលពីម្សិលមិញ បញ្ហាជាច្រើនទាក់ទងនឹងតំបន់យោធា ត្រូវបានលើកឡើង ជាពិសេស គឺការពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងការថែរក្សាឧបករណ៍ ដែលផ្គត់ផ្គង់ដល់ លោក Padrino Lopez បាននិយាយនៅក្នុងកិច្ចពិភាក្សា ជាមួយរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu នៅទីក្រុងមូស្គូថា “យើងបានយល់ព្រម លើតម្រូវការនៃការធ្វើឱ្យប្រសើរឡើង នូវប្រព័ន្ធទាំងនេះ” ។
Padrino Lopez បានកត់សម្គាល់ថា គាត់បានមកដល់ម៉ូស្គូ ជាសមាជិកគណៈប្រតិភូ ដែលដឹកនាំដោយម៉ាឌូរ៉ូ ហើយកិច្ចប្រជុំរបស់គាត់ ជាមួយ Shoigu មិនត្រូវបានគ្រោងទុកជាមុន ប៉ុន្តែបញ្ហាមួយចំនួន សម្រាប់ការចរចា ត្រូវបានលើកឡើង ក្នុងអំឡុងពេលកិច្ចប្រជុំប្រធានាធិបតី។
លោកម៉ាឌូរ៉ូ និងលោកពូទីន កាលពីថ្ងៃពុធ បានពិភាក្សាគ្នា អំពីទំនាក់ទំនង រវាងប្រទេសវេណេស៊ុយអេឡា និងរុស្ស៊ី ក្នុងអំឡុងដំណើរទស្សនកិច្ច របស់លោកម៉ាឌូរ៉ូ ទៅកាន់ទីក្រុងម៉ូស្គូ។
ប្រទេសវេណេស៊ុយអេឡា បានទិញប្រព័ន្ធអាវុធជាច្រើន ប្រភេទ ពីប្រទេសរុស្ស៊ី ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ រួមមាន ប្រព័ន្ធមីស៊ីល S-300, ឧទ្ធម្ភាគចក្រ Mi, ប្រព័ន្ធមីស៊ីល Tor-M1, យន្តហោះ Su, ប្រព័ន្ធបាញ់មីស៊ីល Buk, ប្រព័ន្ធការពារអាកាស Igla និងគ្រាប់រ៉ុកែ្កតច្រើនគ្រាប់។ កាំភ្លើងបាញ់ Smerch និង Grad ៕