ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សហព័ន្ធបាល់បោះអន្តរជាតិជួយឲ្យកម្ពុជារៀបចំការប្រកួតជាលក្ខណៈអន្តរជាតិ

121


​ភ្នំពេញ:សហព័ន្ធកីឡាបាល់បោះអន្តរជាតិ(FIBA)បានជួយគាំទ្រកម្ពុជាឲ្យរៀបចំការប្រកួតបាល់បោះជា
លក្ខណៈអន្តរជាតិដែលមានប្រទេសចំនួន៤ក្នុងតំបន់អាស៊ានចូលរួម ។

​លោកអ៊ុក សិទ្ធិជាតិអគ្គនាយកកីឡានិងជាអនុប្រធាន សហព័ន្ធកីឡាបាល់បោះកម្ពុជាបានឲ្យដឹងថាការប្រកួត
នឹងមានរយៈពេល៣ថ្ងៃគឺថ្ងៃទី២៧ដល់២៩ធ្នូ ។លោកអ៊ុក សិទ្ធិជាតិបានបញ្ជាក់ឲ្យដឹងទៀតថាប្រទេសទាំង៤នោះមានកម្ពុជា វៀតណាម ឡាវ និងមីយ៉ាន់ម៉ា ។
នេះមិនមែនជាការប្រកួតដណ្ដើមពានរង្វាន់អ្វីទេ តែជាការប្រកួតជាមិត្តភាពប៉ុណ្ណោះតែទោះជាយ៉ាងណាក៏
កម្ពុជានឹងរៀបចំជាពានកិត្តិយសមួយ សម្រាប់ក្រុមដែលបានចំណាត់ថ្នាក់លេខ ១ ។ ការប្រកួតធ្វើតាមរូបមន្តវិលជុំដោយក្រុមទាំង៤ត្រូវជួបប្រកួតគ្នាទាំងអស់ ។
ការប្រកួតនេះឧបត្ថម្ភទាំងស្រុងពីសហព័ន្ធបាល់បោះអន្តរជាតិ តែក្នុងថានៈជាម្ចាស់ផ្ទះក៏កម្ពុជាត្រូវតែចំណាយ ខ្លះដែរសម្រាប់ព្រឹត្តិការណ៍នេះ ។
លោកអនុប្រធានសហព័ន្ធបញ្ជាក់ដែរថា លោកចង់ឲ្យមានប្រទេសច្រើន ចូលរួមតែមកទល់ពេលនេះមានតែ៤ប្រទេសប៉ុណ្ណោះ ។ សូមបញ្ជាក់ថានៅក្នុងតំបន់អាស៊ានប្រទេសហ្វីលីពីន គឺជាប្រទេសខ្លាំងខាងកីឡាបាល់បោះ ។

អត្ថបទដែលជាប់ទាក់ទង