ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួប ប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម

90

នៅរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨នេះ នៅក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើ់ញ ជួបពិភាក្សាការងារជាមួយប្រធានសមាគមកម្ពុជា-វៀតណាម នៅសណ្ឋាគារមាលា ទីក្រុងហាណូយ។

សមាគមកម្ពុជាវៀតណាម គឺមានសមាជិកភាគច្រើនដែលធ្លាប់ធ្វើការនៅកម្ពុជាឬជាកូន ជាចៅ អតីតកម្មាភិបាលកងទ័ពវៀតណាម ដែលធ្លាប់បានចូលរួមចំណែកជួយរំដោះប្រទេសកម្ពុជាពីរបបប្រល័យពូជសាសន៍ប៉ុលពត។ សមាគមនេះ ក៏មានសមាជិកដែលធ្លាប់ជាឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជាផងដែរ។

ជំនួបថ្ងៃនេះគឺក្នុងគោលដៅបង្កើនទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។ សមាគមក៏ធ្លាប់បានជួបជាមួយ សម្តេចតេជោ កាលពីមុនរួចមកហើយ។ នៅពេលនេះគឺ សម្តេចតេជោ បានបើកឱ្យសមាជិកនៃសមាគមអាចស្រាវជ្រាវអំពីព័ត៌មានកូនចៅ អតីតកម្មាភិបាល កងទ័ពវៀតណាម ដែលបានបាត់បង់គ្រួសារ សាច់ញាតិ ទាំងនៅក្នុងប្រទេសកម្ពុជា ក៏ដូចជានៅវៀតណាមផងដែរ។

សមាគម នេះបានដើរតួនាទីយ៉ាងច្រើន ទាំងនៅក្នុងប្រទេសវៀតណាម និងកម្ពុជា ជាពិសេសបានរួមចំណែកក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហប្របត្តិការទ្វេភាគី រវាងប្រទេសទាំងពីរ។

សម្តេចតេជោ ក៏ជំរាបជូន ប្រតិភូសមាគម កម្ពុជា វៀតណាម ពីការរីកចម្រើន របស់សមាគម និងបានសុំឱ្យសមាគម បន្តខិតខំពង្រីកសកម្មភាពរបស់ខ្លួនក្នុងការបន្តគាំទ្រ ដល់កិច្ចសហប្រតិបត្តិការទ្វេភាគី រវាងប្រទេសទាំងពីរ៕

អត្ថបទដែលជាប់ទាក់ទង