ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្មេងទំនើង១ក្រុម ជិះម៉ូតូដេញកាប់គ្នា ទៅបុកជាប់ក្រោមរថយន្តកូរ៉េ១គ្រឿង ឆេះស្លាប់ម្នាក់

96


តាកែវ៖ មានករណីក្មេងទំនើង១ក្រុម ជិះម៉ូតូដេញកាប់គ្នា បានជ្រុលទៅបុកជាប់ក្រោមរថយន្តកូរ៉េ១គ្រឿង កំពុងជិះបញ្ច្រាសទិសគ្នា បង្កជាអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ នៅយប់ម៉ោង១០យប់ ថ្ងែទី៧ខែធ្នូឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវជាតិលេខ៣ (ខាងត្បូងផ្សារត្រាំខ្នារ) ស្ថិតនៅក្នុងភូមិត្រាំខ្នារ ឃុំសុភី ស្រុកបាទី ខេត្តតាកែវ។

រថយន្តដែលឆេះនេះ ជាប្រភេទរថយន្តកូរ៉េ១,៥តោន ពណ៌ផ្ទៃមេឃ បណ្តាលឲ្យស្លាប់ម្នាក់ និងរបួសម្នាក់ ហើយភ្លាមនោះ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ របស់អធិការដ្ឋាននគរបាលស្រុកបាទី ចំនួន១គ្រឿង បានចេញមកជួយអន្តរាគមន៍ សង្គ្រោះ និងពន្លត់អគ្គិភ័យ៕


អត្ថបទដែលជាប់ទាក់ទង