ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យុវជន​ម្នាក់​ស្លាប់​យ៉ាង​អាណោចអាធ័ម​ ខណៈរថយន្តបើកបុកកិនខណ្ឌចំការមន

111

ភ្នំពេញ​ ​៖​ រថយន្ត​ដឹក​ទំនិញ​មួយគ្រឿងបើកដោយបុរសម្នាក់​បុក​ម៉ូតូ​ពី​ក្រោយ ហើយកិន​​បណ្ដាល​ឲ្យ​យុវជន​ម្នាក់​ស្លាប់​ នៅ​នឹង​កន្លែងយ៉ាង​អាណោចអាធ័ម ​កាល​ពី​វេលា​ម៉ោង​១០ និង៣០នាទី​យប់​ថ្ងៃ​ទី​០៧ ​ខែ​ធ្នូ ​ឆ្នាំ​២០១៨ ​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​ម៉ៅសេទុង​កែង​ផ្លូវ​លេខ​១៩៣ ស្ថិត​ក្នុង​សង្កាត់​ទួល​ស្វាយ​ព្រៃ​ទី​១ ខណ្ឌ​ចំការមន ​ក្រុង​ភ្នំពេញ​។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ប្រភេទ​ដឹង​ទំនិញ​មួយ​គ្រឿង ​ពណ៌​ស​ពាក់​ស្លាក​លេខ​ ត្បូង​ឃ្មុំ​3A-1004បាន​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ម៉ៅសេទុង​ ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង​លុះ​មក​ដល់​ចំណុច​កើត​ហេតុ​ កែង​ផ្លូវ​លេខ​១៩៣​ ស្រាប់​តែ​រថយន្ត​ទៅ​បុក​ម៉ូតូ​ពី​ក្រោយ​ចំពេញ​មួយ​ទំហឹង បណ្ដាល​ឲ្យ​យុវជន​ម្នាក់ ​ត្រូវ​រថយន្ត​កិន​ពី​លើ​បណ្ដាល​ឲ្យ​ស្លាប់​ភ្លាមៗ ​នៅ​នឹង​កន្លែង​យ៉ាង​អាណោចអាធ័ម​។ ភ្លាមៗ​នោះ​ដែរ​អ្នក​បើកបរ​រថយន្ត​បង្ក​ខាងលើ ​បាន​បើក​ទ្វារ​រត់​គេច​ខ្លួន​បាត់​ស្រមោល​ នៅ​តែព្រូ​ឡាន​ដែល​រួម​ដំណើរ​ជា​មួយ​តែ​ប៉ុណ្ណោះ​។

សព​ឈ្មោះ​​​ ញឹម​ ប៊ុន​ថា​ មានអាយុ​២៣ឆ្នាំ​ មាន​ទីលំនៅ​ស្ថិត​នៅ​ផ្ទះ​លេខ​១០E1ផ្លូវ​លេខ​១៩៧​ សង្កាត់​ទំនប់​ទឹក​​ខណ្ឌ​ចំការមន​ ក្រុងភ្នំពេញ​ មធ្យោបាយ​ធ្វើ​ដំណើរ​ម៉ូតូ​ម៉ាក​Suzuki let’s ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​1FD-1998​។

ក្រោយកើតហេតុសពត្រូវបានក្រុមគ្រួសារ​ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី រឺឯវត្ថុតាងទាំង២ត្រូវបានអាជ្ញាធរ​យកទៅរក្សាទុករងចាំដោះស្រាយគ្នានៅពេលក្រោយ។

អត្ថបទដែលជាប់ទាក់ទង