ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រទះឃេីញសពបុរសម្នាក់សង្ស័យជនអនាថាដេកស្លាប់នៅចិញ្ចេីមផ្លូវ

52

ភ្នំពេញ : បង្កការភ្ញាក់ផ្អេីលដល់សមត្ថកិច្ចដោយប្រទះឃេីញសពបុរសម្នាក់ សង្ស័យជនអនាថាដេកស្លាប់នៅចិញ្ចេីមផ្លូវ ក្រោយមកសមត្ថកិច្ចចុះ មកត្រួតពិនិត្យហេតុការនេះកេីតឡេីង កាលវេលាម៉ោង៦និង០០នាទីព្រឹកថ្ងៃទី០៨ ខែ ធ្នូ ឆ្នាំ ២០១៨នៅចំណុចផ្លូវ៣៣០កែងផ្លូវ១៨៣សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។

ប្រភពពត៍មានពីសមត្ថកិច្ចបានអោយដឹងថាមុនកេីតហេតុកម្លាំងល្បាត ក្នុងមូលដ្ឋានហេីយក៏មានប្រជាពលរដ្ឋបាន ទូរស័ព្ទថាប្រទះឃេីញសពបុរសជនអនាថាម្នាក់ដេកស្លាប់ នៅតាមចិញ្ចេីមផ្លូវក្រោយមកក៏សមត្ថកិច្ច ប្រញាប់ ចុះទៅកន្លែងលេីតដេីម្បីត្រួតពិនិត្យហេីយ ពេលមកដល់កន្លែងកេីតហេតុក៏ឃេីញ សពបុរសម្នាក់អាយុប្រហែលខ្ទុង៤០ឆ្នាំ មិនស្គាល់មិនស្គាល់អត្តសញ្ញាណ ទេបេីតាមសាកសួរនាំសាក្សីខាងលេី ក៏មិនមានអ្នកដឹងទេគ្រាន់តែដឹងថា គាត់មកដេកនៅ តាមចិញ្ចេីមផ្លូវរយះពេល៣ថ្ងៃស្រាប់តែថ្ងៃទី៣ ហេីយប្រទះឃេីញដេក ស្លាប់នៅចិញ្ចេីមផ្លូវតែម្ដងរួចសពក៏បានរថយន្តដឹកសពរបស់នគរបាល ដឹកយកទៅតំកល់នៅមន្ទីរពេទ្យរស្សុីជៀសវាង ប្រជាពលរដ្ឋចោមរោមផ្អេីល ឆាឡាតាមផ្លូវរងចាំជំនាញចុះមកកោសល្យវិច្ឆ័យបច្ចេកទេស នគរបាលស្នងការរាជធានីភ្នំពេញ ហេីយបេីតាមការសន្និដ្ឋានជំហានដំបូងជា ករណីស្លាប់ដោយសារខ្យល់គរ ។

អត្ថបទដែលជាប់ទាក់ទង