ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រទេសឥណ្ឌា ត្រូវប្តូរពីប្រាក់ដុល្លារ ទៅរូពី ដើម្បីទូទាត់ប្រេងអ៊ីរ៉ង់

125

យោងតាមប្រភពព័ត៌មាន Reuters បានឱ្យដឹងថា ក្រុងញូវដេលីនិងទីក្រុងតេហេរ៉ង់ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីប្តូរទៅជាយន្តការទូទាត់លុយរូពី សម្រាប់ការនាំចូលប្រេងឆៅអ៊ីរ៉ង់។ វាបាននិយាយថា ការបង់ប្រាក់ពាក់កណ្តាល នៃការទូទាត់ទាំងនោះ នឹងត្រូវបានប្រើសម្រាប់ការនាំចេញទំនិញទៅកាន់ទីក្រុងតេអេរ៉ង់។

ប្រភពព័ត៌មានបាននិយាយថា ធនាគារ UCO ដែលជាកម្មសិទ្ធិរបស់រដ្ឋរបស់ឥណ្ឌា ត្រូវបានគេរំពឹងថា នឹងប្រកាសពីយន្តការទូទាត់ថ្មីក្នុងរយៈពេល 10 ថ្ងៃខាងមុខ។

អ្នកនាំពាក្យរបស់រដ្ឋាភិបាល បាននិយាយថា កិច្ចព្រមព្រៀងមួយត្រូវបានចុះហត្ថលេខា ដោយរដ្ឋាភិបាលឥណ្ឌា និងអ៊ីរ៉ង់ នៅថ្ងៃទី 2 ខែវិច្ឆិកាឆ្នាំ 2018 សម្រាប់ការទូទាត់ប្រេង ជាប្រាក់រូពីនិង 50 ភាគរយ នៃមូលនិធិទាំងនោះ ត្រូវបានគេទុកសម្រាប់ការនាំចេញ។

ប្រភពនេះបាននិយាយថា ក្រុមហ៊ុនដឹកជញ្ជូនរុស្ស៊ី និងចិន បានសម្របសម្រួល ដើម្បីសម្រួលពាណិជ្ជកម្ម រវាងប្រទេសឥណ្ឌា និងអ៊ីរ៉ង់។

បន្ទាប់ពីលោកប្រធានាធិបតីអាមេរិក Donald Trump ដកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ 2015 ជាមួយអ៊ីរ៉ង់ និងបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចឡើងវិញ លោកបានព្រមានថា ប្រទេសឬក្រុមហ៊ុនណាមួយ ដែលធ្វើប្រតិបត្តិការ ជាមួយក្រុងតេអេរ៉ង់ អាចប្រឈមនឹងការដាក់ទណ្ឌកម្មលើកទីពីរ។

ប្រទេសឥណ្ឌា ដែលជាប្រទេសទិញប្រេងអ៊ីរ៉ង់ធំជាងគេទី 2 បានទទួលការលើកលែង ពីការដាក់ទណ្ឌកម្ម របស់ក្រុងវ៉ាស៊ីនតោនខណៈខ្លួនបានព្រមព្រៀង កាត់បន្ថយការនាំចូល និងការទូទាត់សំណង។ ក្រោមការលើកលែង 180 ថ្ងៃ ក្រុមហ៊ុនឥណ្ឌា ត្រូវបានអនុញ្ញាតឱ្យនាំចូលអតិបរមា 300.000 បារ៉ែល ក្នុងមួយថ្ងៃនៃប្រេងឆៅ។

ប្រទេសនេះ បានកាត់បន្ថយការទិញប្រចាំខែរបស់ខ្លួន ចំនួន 1,25 លានតោន។ ប្រទេសនេះ បាននាំចូលប្រេងឆៅ 22,6 លានតោនពីអ៊ីរ៉ង់ នៅឆ្នាំ 2017-2018 ។

ក្រោមការដាក់ទណ្ឌកម្មពីសហរដ្ឋអាមេរិក ឥណ្ឌា អាចនាំចេញទំនិញម្ហូបអាហារ ឱសថ និងឧបករណ៍វេជ្ជសាស្ដ្រ ទៅប្រទេសអ៊ីរ៉ង់ ប៉ុន្តែត្រូវបានហាមឃាត់ មិនឱ្យលក់ផលិតផលប្រេង និងផលិតផលគីមី ឥន្ធនៈ ដែក លោហៈ ដ៏មានតម្លៃនិងក្រាហ្វិច៕

អត្ថបទដែលជាប់ទាក់ទង