ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក​នេន ទុំ ពន្លះអ្នកគ្រូពេទ្យពីរនាក់ នៅមន្ទីរពេទ្យរុស្ស៊ី មានសម្តី និងចរិតឫកពារមិនថ្លៃថ្នូរ

51


ភ្នំពេញ៖ លោក​នេន ទុំ ​ដែលមហាជនស្គាល់ថាជាឌីជេ បានបញ្ចេញនូវវីដេអូមួយ ដោយនិយាយ​រិះ​គន់ខ្លាំងៗទៅលើ​អ្នក​គ្រូពេទ្យ ​២នាក់ ​ដែលបម្រើការងារនៅមន្ទីរពេទ្យរុស្ស៊ី ដែល​ប្រើ​សម្ដី​គំរោះគំរើយ ពេល​លោក​ជូន​ប្អូន​ទៅ​រក​សេវា​ព្យាបាល ​តែ​ពេទ្យ​នោះ​មិន​ខ្ចី​មើល​មុខ ​ថែម​ទាំង​ប្រើ​សម្ដី​សម្លុត ធ្វើ​ឲ្យ​លោក​ស្រងាក​ចិត្ត​ និងខឹងយ៉ាង​ខ្លាំង។

ក្នុងវីដេអូនោះ នេន ទុំ បានបញ្ចេញនូវទស្សនកាលពីថ្ងៃទី៧ខែធ្នូថា “ខ្ញុំមិនពេញចិត្តនូវសម្តីរប​ស់អ្នកគ្រូពេទ្យទាំងនោះទេ ដែលមិនសមតម្លៃនៃការងាររបស់ពួកគាត់សោះ ហើយលោកបន្តថា ក្នុងនាមជាគ្រូពេទ្យត្រូវមានសម្តី និងចរិតឫកពារថ្លៃថ្នូរ មានវិជ្ជាជីវៈ មានសេចក្តីថ្លែថ្នូរ មានក្រមសីលធម៌ ឲ្យសមជាគ្រូពេទ្យ ពីព្រោះទម្រាំបានធ្វើជាពេទ្យត្រូវអស់ជាច្រើនឆ្នាំ មានលុយប្រាក់ច្រើន មានរថយន្តជិះទំនើប ធ្វើការនៅមន្ទីរពេទ្យល្អៗ បែរមកជាប្រើចរិតថោកទាបបែបមនុស្សមិនដឹងខ្យល់អីបែបនេះទៅវិញ។ លោកបន្តថា ខ្ញុំនិយាយរិះគន់តែអ្នកគ្រូពេទ្យពីរនាក់នេះទេ ហើយខ្ញុំសោកស្តាយណាស់ ចំពោះចំណេះវិជ្ជានេះ អ្នកគ្រូពេទ្យអើយ មាយាទអន់ ថោក ចំណែកពេទ្យល្អ ខ្ញុំសុំទោស កុំប្រកាន់ ខ្ញុំនិយាយតែពេទ្យពីរនាក់នៅក្នុងពេទ្យរុស្ស៊ីនេះទេ”។

ទោះយ៉ាងណា នៅលើ​ទំព័រ​ហ្វេសប៊ុក​របស់​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត(ពេទ្យ​រុស្ស៊ី) ​បាន​បង្ហោះ​សារ​ឆ្លើយ​តប​នឹង​ការ​រិះគន់​របស់​អ្នក​ចម្រៀង ​និង​ជា​ឌីជេ នេន ទុំ ​ហើយ​ដោយ​សន្យា​ចាត់​វិធាន​ការ​លើ​បុគ្គលិក​នោះ បើ​ពិត​ជា​រក​ឃើញ​ថា​ប្រព្រឹត្តិ​កំហុស​ដូច​ការ​ចោទ​មែន។

ទំព័រ​ហ្វេសប៊ុក​មន្ទីរពេទ្យ​ឈ្មោះ​ផ្នែក​ជំងឺ​សើ​ស្បែក​នៃ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត ​បាន​សរសេរ​រៀប​រាប់​ថា “ក្នុង​នាម​យើង​ខ្ញុំជា​អ្នកទទួល​ខុស​ត្រូវ ផ្នែក​ជំងឺ​សើស្បែក​នៃ​មន្ទីរ​ពេទ្យ​មិត្តភាព​ ខ្មែរ~សូវៀត សូម​ថ្លែង​អំណរ​គុណ​ចំពោះ​ម្ចាស់ Facebook​ឈ្មោះ Nen Tum ដែល​បាន​អញ្ជើញ​មក​ប្រើប្រាស់​សេវា ​នៅផ្នែក​របស់​យើងខ្ញុំ ​ហើយ​បាន​ផ្តល់​យោបល់​រិះគន់​ស្ថាបនា ដើម្បី​ឲ្យ​យើងខ្ញុំ ពិនិត្យ និង​យក​ចិត្តទុក​ដាក់ ក្នុង​ការពង្រឹង​ការ​ផ្តល់សេវា ​ជូនដល់​អតិថិជន​ឲ្យ​បាន​កាន់​តែល្អ​ប្រសើរ។ បើ​សិន​យើង​ខ្ញុំរក​ឃើញ​កំហុស​ ដូចការ​លើកឡើង​ដូចម្ចាស់ face book ខាងលើ​ពិត​ប្រាកដ​មែន យើង​នឹងមាន​វិធាន​ការ​អប់រំ ណែនាំ​ដល់បុគ្គល​នោះ។ យើង​ខ្ញុំស្វាគមន៍​រាល់មតិយោបល់​ពីសំណាក់​អតិថិជន ក្នុង​ន័យរិះ​គន់​ដើម្បីស្ថាបនា”៕


អត្ថបទដែលជាប់ទាក់ទង