រង្វង់មូលស្រអែម ស្ថិតនៅទីប្រជុំជនឃុំស្រអែម ស្រុកជាំក្សាន្ត គ្រោងនឹងធ្វើពិធីក្រុងពាលី បញ្ចុះបឋមសិលាសាងសង់នៅថ្ងៃទី១១ធ្នូខាងមុខនេះ







លោកសំ លាងទ្រី ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារបានអោយដឹងនៅថ្ងៃទី០៨ ធ្នូ ២០១៨នេះថា គម្រោងប្លង់រង្វង់មូលស្រអែម ស្ថិតនៅទីប្រជុំជនឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ គ្រោងនឹងធ្វើពិធីក្រុងពាលី បញ្ចុះបឋមសិលាសាងសង់នៅថ្ងៃទី១១ធ្នូ ២០១៨ វេលាម៉ោង ៣ រសៀល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក ទេសរដ្ឋមន្រ្តី មាស សុភា ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះវិហារ និងលោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ។
លោកបញ្ជាក់ថា នេះជាសមិទ្ធផលថ្មីមួយទៀតរបស់ខេត្តព្រះវិហារ បន្ទាប់ពីផ្លូវភ្លោះ និង បុស្បុកលោកតាសួង ដែលមាន លោក អ៊ុន ចាន់ដា ជាអភិបាលខេត្ត។
សម្រាប់កម្មវិធីក្រុងពាលី បញ្ចុះបឋមសិលាសាងសង់រង្វង់មូលស្រអែម ខាងលើ លោកបានសូមបងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការទាំងអស់ ចូលរួមក្នុងកម្មវិធីនេះ និងអាចចូលរួមមានមតិយោបល់កែតម្រូវអោយបានគ្រប់ៗគ្នា៕