ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខណ្ឌទួលគោកនិងអាជ្ញាធរ ធ្វើពិធីបញ្ចុះបឋមសិលា កសាងកុដិ និងចែកអំណោយជូនប្រជាណលរដ្ឋជិត១០០នាក់នៅវត្តនាគវ័ន

81
ភ្នំពេញ៖ លោក បណ្ឌិត ឱម យុិនទៀង ទេសរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខណ្ឌទួលគោកនិងលោក ឯក ឃុនដឿន  អភិបាល នៃគណៈអភិបាលខណ្ឌទួលគោករួមជាមួយថ្នាក់ដឹកនាំក្រុមការងារ​ មន្ត្រីថ្នាក់ដឹកនាំខណ្ឌសង្កាត់​ និងបងប្អូនពុទ្ឋិបរិស័ទ​ជាច្រើនទៀត កាលពីព្រឹកថ្ងៃ សៅរ៍ ១កើត ខែកត្តិក ឆ្នាំច សំរឹទ្ឋស័ក ពស ២៥៦២ ត្រូវនិងថ្ងៃទី០៨ធ្នូនេះ បានរៀបចំពិធី បញ្ចុះបឋមសិលា កសាងកុដិមួយខ្នងនៅវត្តនាគវ័ន ហើយក្រោយបញ្ចប់ពិធី លោក បណ្ឌិត ឱម យុិនទៀង និងលោក ឯក ឃុនដឿន ក៏បានសំណេះសំណាលនិងចែកអំណោយជូនប្រជាណលរដ្ឋជិត១០០នាក់ផងដែរ ។
   កុដិមួយខ្នងដែលនឹងត្រូវធ្វើការសាងសង់នៅវត្តនាគវ័ននេះមានទំហំ ទទឹង៨មែត្រ បណ្តោយ ៤៧មែត្រ កំពស់ ៥ជាន់ ដើម្បីបំរើអោយវិស័យព្រះពុទ្ធសាសនា ខណៈដែលប្រទេសជាតិមានការអភិវឌ្ឍរីកចំរើនលើគ្រប់វិស័យ ដូច្នេះហើយទីវត្តអារាមក៏មានការរីកចំរើនស្របជាមួយគ្នាផងដែរ។
   ពាក់ព័ន្ធនិងពិធីសំណេះសំណាលនិងចែកអំណោយជូនប្រជាណលរដ្ឋជិត១០០នាក់នេះ លោក បណ្ឌិត ឱម យុិនទៀង បានមានប្រសាសន៍លើកឡើងថា  កាកបាទ ក្រហមកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន សម្តេចតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ដោយសម្តេច បានជម្រុញនិងណែនាំអោយមន្ត្រី អាជ្ញាធរមូលដ្ឋានទាំងអស់ចុះដល់មូលដ្ឋាន ហើយបើប្រជាពលរដ្ឋជួបការលំបាក ខ្វះខាតអ្វីមួយ យើងជួយពួកគាត់ភ្លាមតែម្តង ដោយមិនទុកអោយប្រជាណលរដ្ឋណាម្នាក់ស្លាប់ដោយការអត់បាយនោះទេ។
  លោក បណ្ឌិត ឱម យុិនទៀង បានបន្តទៀតថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រទេសជាតិរបស់យើងមានការអភិវឌ្ឍរីកចំរើនលឿនណាស់ ពោលគឺ ក្រោមម្លប់នៃសន្តិភាពតាមយុទ្ធសាស្ត្រឈ្នះ ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ត្រឹមតែ២០ឆ្នាំ យើងមានអ្វីគ្រប់យ៉ាង ហើយចុងក្រោយនេះយើងទទួលបានជោគជ័យថ្មីៗទៀត នោះគឺព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ «ល្ខោនខោល» ត្រូវ បានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ របស់អង្គការយូណេស្កូ នៅទីក្រុងព័រល្វី សាធារណរដ្ឋម៉ូរី កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ។ការប្រារព្ធបុណ្យអុំ ទូក អកអំបុក បណ្តែតប្រទីព និងសំពះ ព្រះខែ ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ទទួលបានជោគជ័យ ដោយមានប្រជាពលរដ្ឋរាប់លាននាក់ចូលរួមដើរលេងកំសាន្ត ជាមួយនិងកងកម្លាំងមានសមត្ថកិច្ចរាប់ម៉ឺននាក់ ការពារសន្តិសុខនិងសណ្តាប់ធ្នាប់ ហើយនៅពេលដ៏ខ្លីខាងមុខនេះយើងនឹង សម្ពោធវិមានឈ្នះ ឈ្នះបន្តទៀត។
   មន្ត្រីរដ្ឋបាលខណ្ឌទួលគោកបានអោយដឹងថា ប្រជាពលរដ្ឋ ដែលត្រូវបានក្រុមការងារថ្នាក់ជាតិចុះជួយខណ្ឌទួលគោកនិងអាជ្ញាធរខណ្ឌចែកជូន រួមមានប្រជាពលរដ្ឋក្រីក្រចំនួន៦០នាក់និងតាជី យាយជីចំនួន២០នាក់ សរុបទាំងអស់៨០នាក់ ដោយក្នុងម្នាក់ៗ ទទួលបានអង្ករ ១បេ ទំងន់៣០គីឡូក្រាម មី២០កញ្ចប់ តែ ទឹកដោះគោ ត្រី២ អាវរងារនិងថវិកា២ម៉ឺនរៀល៕
អត្ថបទដែលជាប់ទាក់ទង