ជនបរទេសម្នាក់ស្លាប់ក្នុងបន្ទប់សង្ស័យគាំងបេះដូង
ភ្នំពេញ ៖ បុរសជនបរទេសម្នាក់ដេកស្លាប់ក្នុងបន្ទប់ខុនដូរដោយ មិនដឹងមូលហេីយបង្កការភ្ញាក់ផ្អេីល កាលវរលាម៉ោង១១ថ្ងៃត្រង់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ ២០១៨នៅក្នុងលំនៅដ្ឋាន អិលបឹងកេងកងទី៣ ជាន់ទី១២ តាមផ្លូវ៣៩៦ ស្ថិតនៅភូមិ១ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន ។
ប្រភពពត៍មានបានអោយដឹងបុរសជនបរទេសម្នាក់បាន ស្លាប់ក្នុងបន្ទប់ដេកដោយមិនដឹង មូលហេតុតែសង្ស័យគាំងបេះដូងនិងមានក្រុមគ្រួសារនៅក្នុងបន្ទប់ដែរហេីយនិងមានរថយន្តសង្រ្គោះមករហូតដល់ពីគ្រឿងឯកជននិងរថយន្តសង្រ្គោះមន្ទីរពេទ្យរុស្សុី១គ្រឿងទៀតលោកគ្រូពេទ្យឡេីងទៅដល់បន្ទប់ស្នាក់នៅជាន់ទី១២ហេីយសង្រ្គោះមិនបានរួចទេីបប្ដឹងសមត្ថកិច្ចជាក្រោយអោយចុះមកត្រួតពិនិត្យសព ។
សមត្ថកិច្ចបានប្រាប់ថាសពជនរងគ្រោះមានឈ្មោះ MOYES BRIAN ភេទប្រុស អាយុ ៥៤ឆ្នាំ ជនជាតិអង់គ្លេស មុខរបរនាយកក្រុមហ៊ុន ទេសកូប្រចាំនៅកម្ពុជា(នៅផ្សារទំនេីបទេសកូ)ស្នាក់នៅខុនដូរកេីតហេតុខាងលេីហេីយបច្ចុប្បន្នស្នាក់នៅជាមួយក្រុមគ្រួសារមានគ្នី៣នាក់ហេីយនិងមានបុរសអ្នកបេីកបរនៅ ជាមួយដែរមុនកេីតហេតុយោងតាម ការិយាល័យ នគរបាលបច្ចេកទេសកោសល្យវិច្ឆ័យស្នងការរាជធានីភ្នំពេញ បានចុះមកត្រួតពិនិត្យនិង លោកគ្រូពេទ្យអមសាលាដំបូងរាជធានីភ្នំពេញ បានសន្និដ្ឋានថាបុរសដែលស្លាប់ដោយសារគាំងបេះដូង (មានជំងឺបេះដូង)ប្រចាំកាយសពបានយកតំកល់នៅពេទ្យរុស្សុី ។