ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចុះរៀបចំសណ្តាប់ធ្នាប់បាញ់សម្អាតផ្លូវនៅផ្សារព្រែកឯង និងសំអាតបរិស្ថានតាមបណ្តោយផ្លូវជាតិលេខ១

121


ភ្នំពេញ៖ រដ្ឋបាលសាលាខណ្ឌច្បារអំពៅ សូមសំណូមពរ​ដល់ បងប្អូន ប្រជាពលរដ្ឋ​ ពិសេសអាជីវករលក់ដូរនៅផ្សារព្រែកឯង ចូលរួមទាំងអស់គ្នា ​ដើម្បីសណ្តាប់ធ្នាប់ល្អ និងថែរក្សាបរិស្ថាន ដោយការវេចខ្ចប់​ ទុកដាក់សំរាម ឲ្យបានត្រឹមត្រូវ កុំបោះចោលពាសវាលពាសកាល នេះជាការលើក ឡើងរបស់លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ គ្រាដែល លោកអភិបាលរង ដឹកនាំកម្លាំងចុះរៀបចំសណ្តាប់ធ្នាប់បាញ់ សម្អាត់ផ្លូវនៅ ផ្សារព្រែកឯងនិងសំអាត បរិស្ថានតាមបណ្តោយផ្លូវជាតិលេខ១ នាព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨។

សកម្មភាពចុះរៀបចំសណ្តាប់ធ្នាប់ បរិស្ថាននេះបានធ្វើឡើងស្ទើរជារៀង រាល់ថ្ងៃ ដោយផ្លាស់ប្តូរទីតាំងគ្នា ពេលខ្លះចុះធ្វើនៅតាមបណ្តោយផ្លូវ៣៦៩ តាមមាត់ទន្លេបាសាក់ ក្នុងសង្កាត់ ច្បារអំពៅទី២ ក្រោមស្ពាន ព្រះមុនីវង្សជាពិសេស តាមបណ្តោយផ្លូវជាតិលេខ១ ចាប់ពីគល់ស្ពានព្រះមុនីវង្សមកដល់សង្កាត់ក្បាលកោះ ។ យុទ្ធនាការ រៀបចំសណ្តាប់​ធ្នាប់ សម្អាតបរិស្ថាននេះដែរគឺជាការពញ្ញាក់ស្មារតីដល់ ប្រជាពលរដ្ឋនិងអ្នកលក់ដូរ តាមបណ្តោយផ្លូវនានាក្នុងភូមិ​សាស្ត្រខណ្ឌកុំបោះចោល សំរាមនិងកាកសំណល់ផ្សេងៗនៅតាមទីធ្លាសាធារណៈ ត្រូវវេចខ្ចប់ ញែកសំរាមអោយ បានត្រឹមត្រូវនិងទុកដាក់ នៅកន្លែងដែលអាជ្ញាធរបានកំណត់ ព្រោះងាយស្រួលដល់ក្រុមការងារប្រមូល សំរាមចុះទៅប្រមូលដាក់រថយន្តដឹកសំរាម សូមកុំបោះចោល ពាសវាលពាសកាលតទៅទៀតព្រោះធ្វើអោយប៉ះពាល់ដល់សណ្តាប់​ធ្នាប់ និងបរិស្ថាន ។

ជាមួយគ្នានេះលោក ចេង មុនីរ៉ា អភិបាលខណ្ឌ សូមអំពាវនាវ ដោយទទូច ដល់ប្រជាពលរដ្ឋ កុំយកសំរាមនិង​កាកសំណល់ផ្សេងៗ ទៅបោះចោលតាមទីសាធារណៈ សូមចូលរួមទាំងអស់គ្នាដើម្បីទីក្រុងស្អាត់ សណ្តាប់ធ្នាប់ល្អ ​បរិស្ថាន​ស្អាត ដោយឡែកអាជីវករលក់ដូរ នៅផ្សារព្រែកឯងក៍ត្រូវបាន កំណត់អោយដាក់លក់ដែរគឺមិនអោយ លើសពី១ភាគ៣នៃដីចំណីផ្លូវឡើយ៕

អត្ថបទដែលជាប់ទាក់ទង