នគរបាល ក្រុងច្បារមន ចុះប្រតិបត្ដិការបង្រ្កាបករណីជួញដូរសារធាតុញៀននៅ ផ្ទះសំណាក់នាគមាស ឃាត់ខ្លួនមនុស្ស៣នាក់ដកហូតវត្ថុតាងនិងកាំភ្លើងខ្លី
កំពង់ស្ពឺ ៖ មុខសញ្ញាសង្ស័យ ៣នាក់ពាក់ព័ន្ធករណីរក្សា ទុកសារធាតុញៀនខុសច្បាប់ ៣នាក់ ត្រូវបានកម្លាំងនគរបាលក្រុងច្បារមន ធ្វើការឃាត់ខ្លួនរួមជាមួយវត្ថុតាងសង្ស័យជាថ្នាំញៀនមួយចំនួន និងកាំភ្លើងខ្លីួយដើម កាលពីថ្ងៃសៅរ៍ ទី៨ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង ៩ និង ៤៥នាទី ។
ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា កម្លាំងដឹកនាំដោយលោកវរសេនីយ៍ឯក អ៊ូច ហៀង អធិការក្រុងរួមជាមួយ ផ្នែកប្រឆាំងគ្រឿងញៀន និង ព្រហ្មទណ្ឌក្រុង សហការជាមួយម្ចាស់ផ្ទះសំណាក់ នាគមាស ស្ថិតនៅភូមិផ្សារចាស់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ធ្វើការឃាត់ខ្លួនមុខសញ្ញាសង្ស័យពាក់ព័ន្ធគ្រឿងញៀនចំនួន ៣នាក់
១/ឈ្មៅះ រស់ សុឌី ប្រុស អាយុ៤៦ មុខរបរ យោធា ២/ឈ្មោះ ឡាយ តេង ប្រុស អាយុ ៣១ ឆ្នាំ នៅសង្កាត់បឹងសាឡាង២ ខណ្ឌឬស្សីកែវ រាជធានីភ្នុំពេញ ៣/ឈ្មោះ តាំង ពិសិត ប្រុស អាយុ៣៦ ឆ្នាំ នៅភូមិពោធិស្ទៀង ឃុំសណ្តែក ស្រុកបាធាយ ខេត្តកំពង់ចាម និងធ្វើការដកហូតវត្ថុតាងនៅជាមួយជនសង្ស័យ ជាក់ស្ដែងរួមមាន ៖ ម្សៅក្រាមពណ៌ស ២ កញ្ចប់ អាវុធខ្លី ១ ដើមម៉ាក CF-98 លេខ00271 បង់ ២ , គ្រាប់ ២៨គ្រាប់។ ស្នាប់ដៃ ១ ដើម ទូរស័ព្ទ ៧ គ្រឿង (ចាស់ៗ) កន្ត្រៃ២ដើម ដែកកេះ ២ រួមនិងថង់សម្រាប់ច្រកគ្រឿងញៀន ៣ដុំ ខ្សៀជក់គ្រឿងញៀន ៥ ។
ម៉ូតូ ២គ្រឿង រូបិយប័ណ្ណវត្ថុជាប្រាក់ដុល្លារ ១៥៥ និងឧបករណ៍ប្រើប្រាស់គ្រឿងញៀន មួយចំនួនទៀត ។
បច្ចុប្បន្នមុខសញ្ញាសង្ស័យទាំង ៣នាក់ ត្រូវបាន ក្រុងកសាងសំណុំរឿងបញ្ជូនមក កាន់ការិយាល័យជំនាញ ប្រឆាំងគ្រឿងញៀនខេត្ដ ចាត់ការតាមនីតិវិធីច្បាប់៕