ជនបរទេសគាស់ និងវាយរបងដែកស្រែកឡូឡាខ្លាំង ឪពុកភ័យ កូនផ្ទុះអាវុធចំនួន៤គ្រាប់
ភ្នំពេញ ៖ មន្ត្រីនគរបាលម្នាក់ ផ្ទុះអាវុធចំនួន៤គ្រាខណៈជនបរទេស២រូបគាស់ទ្វាររបងចូល អុកឡុកក្នុងផ្ទះ និងស្រែកឡូឡាខ្លាំងៗ កាលវេលា ម៉ោង៣និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៨នៅចំណុចផ្ទះលេខ២៧AB តាមផ្លូវលេខ៤៥៦ ក្រុម១២ ស្ថិតនៅភូមិ២ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន ។
ភ្លាមៗកម្លាំងនគរបាលខណ្ឌចំការមន បានចុះទៅដល់កន្លែងកើតហេតុ និងបានឃើញជនបរទេសម្នាក់ កំពុងស្រែកឡូឡានិងយកដៃទះទ្វាររនាំងដែក និងបានសួរនាំអ្នកណាជាអ្នកផ្ទះអាវុធ ។ ជាមួយគ្នាក៏មានបុរសម្នាក់ឈ្មោះ កែវ សុណ្ណ ភេទប្រុស អាយុ ៤៤ឆ្នាំ ជាមន្ត្រីនគរបាល
ស្នាក់ផ្ទះលេខ០៩ ផ្លូវ១០៥ សង្កាត់វាលវង់ ខណ្ឌ៧មករា ប្រើប្រាស់កាំភ្លេីងម៉ាកCZ ផលិតនៅប្រទេសចិន បានសារភាពផ្ទុះអាវុធ ចំនួន៣គ្រាប់ហេីយ ក៏ឃាត់បុរសជនបរទេសដែលអុកឡុកផ្ទះ ប្រជាពលរដ្ឋពេលរំលងអធ្រាត្រ ហេីយក៏បាននាំបុរសនគរបាល ផ្ទុះអាវុធយកមកនគរបាលខណ្ ឌដេីម្បីសាកសួរនាំបន្ត ។
សមត្ថកិច្ចបន្តថាក្រោយពីធ្វេីកំណត់ហេតុបំភ្លឺពីបុរសជានគរបាលថា បានផ្ទុះអាវុធចំនួន៣គ្រាប់តែ សមត្ថកិច្ចរកឃេីញសំបកគ្រាប់ ចំនួន៤គ្រាប់ដោយមុនកេីតហេតុ បុរសជានគរបាល ជាកូនប្រុសម្ចាស់ផ្ទះកេីតហេតុខាងលេី ហេីយឪពុកបានទូរស័ព្ទប្រាប់ថា មានបុរស២នាក់ មិនដែលស្គាល់ មកគាស់ទ្វាររបងផ្ទះ និងចូលបរិវេណផ្ទះ និងទះរនាំងទ្វាដែកខ្លាំង មិនដឹងមូលហេតុ រួចក៏បានបេីករថយន្តពីផ្ទះខ្លួន នៅខណ្ឌ៧មករាសំដៅមកផ្ទះឪពុក ហេីយពេលមកដល់មុខ ផ្ទះឪពុកពិតជាឃេីញ ជនបរទេស២នាក់ កំពុងអុកឡុកផ្ទះមែន តែមិនហានចុះពីលេី រថយន្តទេខ្លាចជនបង្កនោះ ក៏បានដកកាំភ្លេីងដែល ទុកក្នុងរថយន្តបាញ់ឡេីងលេីមេឃចំនួន២គ្រាប់ រួចបុរសម្នាក់បានរត់គេចបាត់ បន្សល់បុេសម្នាក់មាន ស្ថានភាពស្រវឹងជោគជ្រាំ ហេីយទេីបចុះមកសាកសួរនាំ ទេីបដឹងថា ជាជនបរទេសតែបុរសជនបរទេស នៅតែបន្តឡូឡានិង មករករឿងរូបខ្លួនទៀត ពេលសមត្ថកិច្ចមិនទាន់មក ដល់ក៏បានផ្ទុះអាវុធ១គ្រាប់ទៀត ហេីយបានសមត្ថកិច្ចមក ដល់កន្លែងកេីតហេតុរួចនាំ គាត់មកសាកសួរនាំនៅនគរបាល តែស្នេីមិនប្ដឹងទៅ លេីបុរសជនបរទេសនោះទេ គ្រាន់តែអប់រំនោះបានហេីយ ដោយមិនទាមទារយកសំណាងអ្វីទេ ដោយសារមិនមានខូចខាត ទ្រព្យសម្បត្តិគ្រាន់តែរំខានដល់ឪពុកគាត់ចាស់ជរា និងមានបញ្ហាសុខភាពផង ទេីបគាត់ខឹងផ្ទុះអាវុធបែបនេះ ។
ក្រោយពីសាកសួរនាំបានដកហូតអាវុធខ្លីរក្សាទុកសិន និងអោយត្រឡប់ ទៅផ្ទះវិញហេីយ ចំណែកបុរសជនបរទេសមាន ដោយស្ថានភាពស្រវឹងពេក សួរនាំមិនចេញរួចឃាត់ខ្លួន នៅអធិការដ្ឋានខណ្ឌចំការមន ជាបណ្ដោះអាសន្នសិនរងចាំ ព្រឹកស្អែកទំនាក់ទំនងស្ថានទូតមកធានា យកត្រលប់ទៅវិញឬក៏ប្រគល់ ទៅការិយាល័យជនបរទេសស្នងការរាជធានីភ្នំពេញ ដេីម្បីចាត់ការបន្តតាមនីតិវិធី ។