ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដើរឆ្លងផ្លូវ រថយន្តបុកស្លាប់ ,សពតម្កល់ទុកនៅវត្តពោធិចិនតុង ដើម្បីរង់ចាំ ក្រុមគ្រួសារ មកទទួលយក

98

ភ្នំពេញ ៖ សមត្ថកិច្ចធ្វើកាអំពាវនាវ ប្រកាស ដល់សាធារណជន បើមានបាត់សមាជិក បងប្អូន ក្រុមគ្រួសារ មេត្តាមកសាកសួរ នៅផ្នែកជំនាញអធិការដ្ឋានខណ្ឌពោធិសែនជ័យ ក្នុងពេលបុរសម្នាក់មិនស្គាល់អត្តសញ្ញាណដើរឆ្លងផ្លូវ ត្រូវបានរថយន្តមិនស្គាល់ម៉ាក បើក បុក បណ្តាលឲ្យ បានដាច់ខ្យល់ស្លាប់ ក្រោយដឹកបញ្ជូនទៅដល់មន្ទីរពេទ្យ ហើយនៅពេលនេះសាកសពតម្កល់ទុកនៅវត្តពោធិចិនតុង ដើម្បីរងចាំបងប្អូន ក្រុមគ្រួសារ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។

រថយន្តបង្ក បានបើករត់គេចបាត់ស្រមោល កាលពីវេលាម៉ោង៥និង៤០នាទីព្រឹក ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៤ ភូមិអង្គកែវ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។

ជនរងគ្រោះ មិនស្គាល់អត្តសញ្ញាណ សម្បុរស កំពស់១,៧០ម៉ែត្រ ពាក់អាវក្រណាត់ពណ៌ស ស្លៀកខោជើងវែង ពណ៌ស ។

មុនកើតហេតុ ជនរងគ្រោះដើរឆ្លងផ្លូវ ត្រង់ចំណុចខាងលើ ពីត្បូងទៅជើង មិនទាន់ផុតផង ត្រូវបានរថយន្តមិនស្គាល់ម៉ាក បើកល្បឿនលឿនពីកើតទៅលិច បុកពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ហើយមានរថយន្តគ្លីនិកឯកជនចំនួន២គ្រឿងមក មើលបំណងដឹកយកទៅ តែដល់ឃើញជនរងគ្រោះ របួសធ្ងន់ពេក នាំគ្នាបើកឡានរត់គេចទៅបាត់អស់ អស់រយៈពេលជិតមួយម៉ោងទើបពលរដ្ឋ ហៅរករថយន្តរបស់អង្គភាព៧១១ ដឹកបញ្ជូនទៅមន្ទីរពេទ្យ ព្រះកុសុមៈ ៕

អត្ថបទដែលជាប់ទាក់ទង