លោកទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ ៖ សាកលវិទ្យាល័យរដ្ឋ និងឯកជនជាង១២០នៅកោះសូម៉ាត្រា បើកទ្វារផ្តល់អាហាររូបករណ៍លើជំនាញសំខាន់ៗដល់ប្រទេសសមាជិក ICMA
ភ្នំពេញ៖ ជាការបើកទំព័រថ្មីលើកិច្ចសហការលើកកំពស់ធនធានមនុស្សដល់ប្រទេសសមាជិក ICMA, សមាគមបញ្ញវន្តមុស្លីមឥណ្ឌូណេស៊ី (ICMI) ទទួលបានការជ្រោមជ្រែងពី ក្រុុង Lampung កោះស៊ូម៉ាត្រា នឹងបើកទូលាយផ្តល់អាហារូប ករណ៍ជាច្រើនកន្លែងដល់ប្រទេសជាសមាជិក ICMA រួមមានកម្ពុជា និង ប្រទេសចំនួន១០ផ្សេងទៀតក្នុងអាស៊ីអាគ្នេយ៍ សម្រាប់ការសិក្សាថ្នាក់ឧត្តមសិក្សានៅទីក្រុងកោះនេះ ដែលមានសកលវិទ្យាល័យរដ្ឋ៨ និងឯកជនសរុបដល់ទៅ១១៦។
នេះបើយោងតាមការបញ្ជាក់របស់ លោកអូស្មាន ហាស្សាន់និងលោក ណុះ ស្លេះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ដែលទទួលបន្ទុកកិច្ចការអប់រំ និងអភិវឌ្ឍន៍ធន ធានមនុស្ស នៃសហភាពបញ្ញវ័ន្តមុស្លិមកម្ពុជា កាលពីថ្ងៃអាទិត្យ២ កើតខែមិគសិរ ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ត្រូវនិងថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៨ ក្នុងឱកាសទទួលទានអាហារសាមគ្គី ជាមួយសមាជិក ICMAសមាគមបញ្ញាវន្ដអាស៊ីអាគ្នេយ៏ នៅកោះស៊ូម៉ាត្រាឥណ្ឌូណេស៊ី ។
លោកបន្តថា៖ យើងនឹងបន្តការទំនាក់ទំនងលម្អិតបន្ថែមទៀត ជាមួយ ICMI ដើម្បីទទួលបានកូតាអាហារូបករណ៍ក្នុងចំនួនណាមួយច្បាស់លាស់ និងជំនាញអាទិភាពដែលតម្រូវការចាំបាច់សម្រាប់កម្ពុជាក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេស។
លោកទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានថ្លែងការកោតសរសើរដល់ភាគីម្ចាស់ផ្ទះ ICMI ចំពោះការផ្តួចផ្តើមអោយកកើតចេញជារូបរាង ICMA សំដៅពង្រឹងកិច្ចសហប្រតិបត្តិការរវាងបណ្តុំបញ្ញវ័ន្តក្នុងប្រទេសអាស៊ីអាគ្នេយ៍ ឆ្ពោះទៅរកការអភិវឌ្ឍន៍ចំណេះដឹងជំនាញ ជាពិសេសផ្តល់ឱកាសដល់ប្រទេសសមាជិក បានទាញយកផលប្រយោជន៍ទ្រទ្រង់វិស័យផ្សេងៗ ដែលចាំបាច់ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ ។ តបទៅនឹងការបើកទំព័រថ្មីលើករណីផ្តល់អាហាររូបករណ៍ពីរដ្ឋាភិបាល ក្រុង Lampung មកកាន់ប្រទេសសមាជិកICMA លោកទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងស្នើផ្តល់អាទិភាពដល់ភាគីកម្ពុជាអោយបានទទួលកាន់តែច្រើនកាន់តែប្រសើរខណៈវិស័យអប់រំគឺជាវិស័យចាំបាច់ ក្នុងចំណោមវិស័យអទិភាពនានា ដែលរាជរដ្ឋា ភិបាលកម្ពុជាបានកំពុងយកចិត្តទុកដាក់បំផុត ៕ ដោយ៖ សំរិត