ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃុំខ្លួនស្រ្តីមេខ្យល់ដែលធ្លាប់ធ្វើសកម្មភាពជួញដូរនារី មិនតិចពីជាង៣០នាក់ ទៅក្រៅប្រទេសដោយខុសច្បាប់

103


ក្រចេះ៖ ស្រ្តីជាខ្យល់ក្នុងអំពើជួញដូរមនុស្សអតីតធ្លាប់ជា បុគ្គលិកក្រុមហ៊ុននាំ ពលករទៅធ្វើការ នៅប្រទេសម៉ាឡេស៊ីរូបនេះ នោះឈ្មោះ ផូ មឿន អាយុ៣១ឆ្នាំ រស់នៅខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រូវបានតុលាការ សម្រេចធ្វើការឃុំខ្លួននៅថ្ងៃទី៨ ខែធ្នូ ។
ស្នងការរងប្រឆាំងការជួញដូរមនុស្ស និងការពារអនីតជនលោកស្រី វរសេនីយ៍ឯក នៅ រតនា បានប្រាប់ឲ្យដឹងថា ស្រ្តីជាមេខ្យល់រូបនេះ ត្រូវបានកម្លាំងនគរបាលជំនាញប្រឆាំងការជួញដូរបានស្រាវជ្រាវ ចាប់ខ្លួននៅរាជធានីភ្នំពេញ។ ហើយការចាប់ខ្លួនស្រ្តីរូបនេះ ពីកម្លាំងនគរបាលគឺបានធ្វើឡើង ទៅតាមពាក្យបណ្តឹង របស់ឱពុកម្តាយ ក្មេងស្រីរងគ្រោះ អាយុ២៧ឆ្នាំម្នាក់រស់នៅឃុំចង្រ្កង់ ស្រុក ចិត្របុរី ដែលស្រ្តីរូបនេះបាន បោកបញ្ឆោតនាងឲ្យទៅធ្វើការ នៅប្រទេសម៉ាឡេស៊ី តាមរយៈ ក្រុមហ៊ុននាំពលករ តាំងពីឆ្នាំ២០១៤ ហើយរហូតមកទល់និង ពេលនេះត្រូវបានបាត់ដំណឹង។

អត្ថបទដែលជាប់ទាក់ទង