ពីនាក់ឳពុកកូន កំពុងធ្វើដំណើរ ត្រូវរថយន្ត បុកពីក្រោយបណ្តាលឲ្យរងរបួសធ្ងន់
ស្នងការដ្ឋាននគរបាលខេត្តកោះកុង បានឲ្យដឹងថា នៅថ្ងៃទី ០៩ ខែ ធ្នូ ឆ្នាំ ២០១៨ វេលាម៉ោង ១.៤៥ រសៀល មានករណីគ្រោះថ្នាក់
ចរាចរណ៍កើតឡើង ១ លើក បង្កដោយរថយន្តក្រុងក្រុមហ៊ុនវរៈប៊ុនថាំ បុកម៉ូតូពីក្រោយ នៅចំណុចផ្លូវជាតិ ៤៨ ស្ថិតក្នុងភូមិ ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ កោះកុង ក្នុងទិសដៅស្របគ្នា ពីខាងកើត ទៅលិច
បណ្តាលឲ្យរងរបួសធ្ងន់ ២ នាក់ ឈ្មោះ កប ពៅ អាយុ ៣២ ឆ្នាំ និងកូនប្រុសម្នាក់អាយុ ៤ ឆ្នាំ រួមដំណើរជាមួយគ្នា បញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត ដោយសារតែមានសភាពធ្ងន់ធ្ងរ ក៏បញ្ជូនបន្ត ទៅពេទ្យត្រាត ប្រទេសថៃ ។