ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រឹត្តិការណ៍23rd Tep Khunnah Memorial Cup ITF Junior 2018កូរេយកពានទាំងអស់

132


​ភ្នំពេញ:ព្រឹត្តិការណ៍23rd Tep Khunnah Memorial Cup ITF Junior 2018ដែលចាប់ផ្ដើមពីថ្ងៃទី៣មក
នោះបានបញ្ចប់ជាស្ថាពរ ហើយដោយកីឡាករ-កីឡាការិនី មកពីសាធារណរដ្ឋកូរេជាអ្នកលើកពានទាំងអស់ ។វិញ្ញាសាវាយទោលបុរសនាវេលាថ្ងៃត្រង់ទី៨ធ្នូ ។
​ការប្រកួតនេះមានកីឡាករខ្លាំងៗមកពីប្រទេសចំនួន១៨ ហើយកម្ពុជាមានចំនួន១៥រូបចូលរួមប្រកួតវគ្គជម្រុះ
ហើយក្នុងចំណោម១៥រូបនោះមានតែ១រូបប៉ុណ្ណោះ ដែលបានឆ្លងចូលលេងក្នុងព្រឹត្តិការណ៍23rd Tep Khunnah Memorial Cup ITF Junior 2018 គឺកីឡាករសម ដេវីដតែកីឡាករកម្ពុជារូបនេះ បានចាញ់នៅជុំទី១ ។
​កីឡាករសាធារណរដ្ឋកូរេ២រូបដែលឆ្លងមកដល់វគ្គផ្ដាច់ព្រ័ត្រនោះ គឺកីឡាករWanseok Kang និង កីឡាករYunseok Jang ។
​វិញ្ញាសាឯកត្តជនបុរសកីឡាករ Wanseok Kang ឈ្នះកីឡាកររួមជាតិជាមួយគ្នា Yunseok Jang ក្នុងលទ្ធផល៦សិតទល់២សិត ។

​វិញ្ញាសាវាយគូបុរសគូកីឡាករWanseok Kang និង Jae Myeong LEE ឈ្នះគូកីឡាករTaeha Jang និងកីឡាករYunseok Jangនៅវគ្គផ្ដាច់ព្រ័ត្រ ។សូមបញ្ចាក់ថាពួកគេជាកីឡាករមក ពីសាធារណរដ្ឋកូរេជាមួយគ្នាគ្រាន់តែគ្រូ និង ក្លិបផ្សេងគ្នាប៉ុណ្ណោះ ។
​វិញ្ញាសាវាយគូនារីវិញនោះកីឡាការិនីកូរេ Eunji LEEនិងកីឡាការិនីEunji Oh ជាអ្នកលើកពាន ឯ កីឡាការិនីចិញJingyi និង Le Yi Liuបានចំណាត់ថ្នាក់លេខ ២ ។

ការប្រកួតនេះស្ថិតក្រោមការត្រួតពិនិត្យរបស់ តំណាងសហព័ន្ធកីឡាវាយកូនបាល់អន្តរជាតិ គឺលោកMufaddalHazari និង លោកម៉ម ផល្គុណជានាយកគ្រប់គ្រងការប្រកួត ។

អត្ថបទដែលជាប់ទាក់ទង