ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាល​ព្រំដែន​ បដិសេធ​ការចោទប្រកាន់​អំពី​បទល្មើស​ដឹក​ជញ្ជូន​ឈើ​មួយ​កន្លែង ​ឆ្លងកាត់​ខេត្ត​មណ្ឌល​គិ​រី​ ទៅ​ប្រទេស​វៀតណាម​

88


​ខេត្ត​មណ្ឌល​គិ​រី​ ៖​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ នាយ​ឧត្តមសេនីយ៍​ហ៊ូ​ សា​គុណ​ ដែល​ជា​ប្រធាន​នាយកដ្ឋាន​កណ្តាល​នគរបាល​ព្រំដែន​ បាន​បដិសេធ​ការ​ផ្សាយ​ ចោទប្រកាន់​អំពី​បទល្មើស ​ដឹក​ជញ្ជូន​ឈើ​មួយ​កន្លែង​ឆ្លងកាត់​ខេត្ត​មណ្ឌល​គិ​រី​ ទៅ​ប្រទេស​វៀតណាម​ ។​នេះបើតាមការផ្សាយ របស់វេបសាយអគ្គស្នងការនគរបាលជាតិ កាលពីថ្ងៃទី៧ធ្នូ២០១៨។

​គួរ​រំលឹក​ថា​ វិទ្យុ​អាស៊ី​សេរី​ ក្នុង​ការ​ផ្សាយ​មួយ​ថ្ងៃ​ទី​៣១​តុលា​កន្លង​មក​ បាន​រាយការណ៍​ថា​ មាន​រថយន្ត​មួយ​គ្រឿង​បាន​ធ្វើការ​ដឹក​ជញ្ជូន​ឈើ​ពី​ភូមិ​ពូ​លុ​ ឃុំ​ប៊ូ​ស្រា​ ស្រុក​ពេ​ជ្រា​ដា​ ខេត្តមណ្ឌលគិរី​ ទៅ​កាន់​ប្រទេស​វៀតណាម​។​ នាយ​ឧត្តមសេនីយ៍​ ហ៊ូ​ សា​គុណ​ ក្នុង​របាយការណ៍​មួយ ​ដែល​អ្នក​សារព័ត៌មាន​ទើប​ទទួល​បាន ​ក្នុង​ស​ប្តា​ហ៍​នេះ​ បាន​បញ្ជាក់​ថា​ ក្រោយ​ពី​ការ​ផ្សាយ​របស់​វិទ្យុ​អាស៊ី​សេរី​រួច​ កងកម្លាំង​នៃ​នាយកដ្ឋាន​កណ្តាល​នគរបាល​ព្រំដែន​ ដោយ​មាន​រូប​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍​ ចុះ​បញ្ជា​ផ្ទាល់​ បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ភូមិ​ពូ​លុ​ ដោយ​មាន​កិច្ចសហការ​ជាមួយ​អាជ្ញាធរ​ខេត្ត​ ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី​ និង​ប្រធាន​ទីស្នាក់ការ​បរិស្ថាន​ផង​ដែរ​ ដើម្បី​ស្រាវជ្រាវ​នូវ​ហេតុការណ៍​ ដែល​ជាប់​ពាក់ព័ន្ធ​។

​លោក​ នាយ​ឧត្តមសេនីយ៍​ ហ៊ូ​ សា​គុណ​ បាន​ថ្លែង​ថា​ ក្រោយ​ការ​ចុះ​ស្រាវជ្រាវ​ “​ពុំ​មាន​ករណី​ដែល​បាន​កើតឡើង​ ដូច​អ្វី​ ដែល​អាស៊ី​សេរី​បាន​ចុះ​ផ្សាយ​នោះ​ទេ​”។​ លោក​ នាយ​ឧត្តមសេនីយ៍​បាន​បន្ត​ថា​ នៅ​ពេល​ដែល​សមត្ថកិច្ច​ចុះ​ស្រាវជ្រាវ​នោះ​ គេ​បាន​ប្រទះ​ឃើញ​គំនរ​ឈើ​ទាំងនោះ​ នៅ​ចំណុច​និយាម​ការ​លេខ​ X០៧៧២៦៥៩Y១៣៨៦៨០៣​ ស្ថិត​នៅ​ភូមិ​ប៊ូ​ស្រា​ ឃុំ​ប៊ូ​ស្រា​ ស្រុក​ពេ​ជ្រា​ដា​ ខេត្តមណ្ឌលគិរី​។​

លោក​ នាយ​ឧត្តមសេនីយ៍​បញ្ជាក់​ថា​ ឈើ​ទាំង​អស់នេះ​ ឈ្មួញ​បាន​ដឹក​យក​ទៅ​លាក់​ទុក​ចោល​នៅ​ក្នុង​ព្រៃ​ (​ឈើ​ អ​ញ្ញាត្តិ​ជន​)​។​

​បច្ចុប្បន្ន​វត្ថុ​តាង​ខាងលើ​ កំពុងធ្វើការ​វាស់វែង ​ហើយ​ដឹក​យក​ទៅ​រក្សា​ទុក ​នៅ​ស្នាក់​ការ​បរិស្ថាន​ដែន​ជំរក​អូរ​ពោត​​ ៕

អត្ថបទដែលជាប់ទាក់ទង