ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋសភាជប៉ុន បានអនុម័តច្បាប់អនុញ្ញាត ឲ្យពលករបរទេស អាចស្នាក់នៅ និង បន្តការងារ នៅក្នុងប្រទេសជប៉ុន ទោះបីបក្សប្រឆាំង រារាំង

124

ភ្នំពេញ៖
បើតាមផេកហ្វេសប៊ុកផ្លូវការរបស់លោកខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានសរសេរថា “សមាជិកសភាមកពីបក្សប្រឆាំងប្រឹងឃាត់លោកប្រធានគណកម្មការច្បាប់ កុំឲ្យធ្វើការបោះឆ្នោតអនុញ្ញាតឲ្យពលករបរទេសអាចស្នាក់នៅ និង បន្តការងារនៅក្នុងប្រទេសជប៉ុន បាន ។ ទោះជាយ៉ាងនេះក្តី ក៏រដ្ឋសភាជប៉ុនបានអនុម័តច្បាប់នេះហើយកាលពីថ្ងៃសៅរ៍ ទី ៨ ធ្នូ ២០១៨ ម្សិលមិញនេះ “។

ចំណែកអ្នកលេងហ្វេសប៊ុក បានចូលខំមិនក្នុងផេករបស់លោករដ្ឋមន្រ្តីថា ជប៉ុនមានកំណើនមនុស្សចាស់កាន់តែច្រើនទៅៗ កំណើនមនុស្សក៏តិច មនុស្សពេញកម្លាំងធ្វើការក៏ថយតិចទៅដែរ បើមិនឲ្យយកពលករបរទេសទៅធ្វើការតើមានកម្លាំងមពីណាធ្វើទៅ បាត់បង់កម្លាំងពលកម្មធ្វើឲ្យរោងចក្រ សហគ្រាស ការដ្ឋានសំណង់ កសិកម្មជាដើមនឹងផលិតមិនទាន់តម្រូវការទេ កំណើនសេដ្ឋកិច្ចជាតិក៏ថយទៅតាមនឹងដែរ។

នៅពេលដែលជប៉ុន គិតអំពីជាតិនិយម តែជប៉ុនកំពង់តែភ្លេចពីកង្វះខាតកម្លាំងពលកម្មរបស់ខ្លួន នៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ។ តាមរយៈកម្មវិធី training system ពលករបរទេសជាច្រើនបានបម្រើការនៅជប៉ុន ជាលក្ខណៈបណ្តោះអាសន្ន និងមានជំនាញទាប។

ចំជាគ្មានគំនិតវែងឆ្ងាយមែន។ ប្រជាជនជប៉ុន សកម្មកាងារមានភាគរយមិនច្រើនទេ ដោយសារគូរស្រករថ្មីមិនចង់បានកូន សេវាសុខាភិបាលល្អដែលធ្វើអោយមនុស្សចាស់ មានចំនួនកាន់តែច្រើន។បើមិនអោយយកពលករបរទេស តើឲ្យប្រើអ្នកណា?

សូមបញ្ជាក់ថា ​សភា​ជាន់ខ្ពស់​ជប៉ុន (Upper house) នៅ​ថ្ងៃ​សៅរ៍​ទី​៨ ខែធ្នូ បានអនុម័ត​ច្បាប់​អន្តោប្រវេសន៍​ដ៏​ចម្រូងចម្រាស់​មួយ ដោយ​អនុញ្ញាត​ឲ្យ​ពលករ​បរទេស​រាប់ម៉ឺន​នាក់  មក​រស់នៅ និង​បម្រើការ​ក្នុងប្រទេស​ខ្លួន​។  ច្បាប់​ថ្មី​នេះ  នឹង​បើកទ្វារ​ជប៉ុន​កាន់តែ​ធំ​ទូលាយ  ក្នុង​គោលដៅ​ជួយ​ដោះស្រាយ​បញ្ហា​កង្វះ​កម្លាំង​ពលកម្ម  ដែល​កើតចេញពី​ការថយចុះ​នៃ​កំណើត​ប្រជាជន និង​ការកើនឡើង​នៃ​ចំនួន​មនុស្ស​ចាស់ជរា​។​

វិសោធនកម្មច្បាប់អន្តោប្រវេសន៍ជប៉ុន ត្រូវបានរដ្ឋសភាអនុម័តកាលពីយប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ បើទោះជាមានការរិះគន់ពីគណបក្សប្រឆាំងក៏ដោយ។

សារព័ត៌មានជប៉ុន បានឱ្យដឹងថា ច្បាប់នេះនឹងបង្កើតទិដ្ឋាការថ្មី២ប្រភេទគឺពលករជំនាញ១(អាចធ្វើការប្រាំឆ្នាំ) និងពលករជំនាញ២ (អាចស្នាក់នៅអចិន្ត្រៃយ៍ និងធានាក្រុមគ្រួសារមករស់នៅជាមួយបាន)។
ដើម្បីទទួលបានឱកាសនេះ សូមប្អូនៗខំប្រឹងរៀនភាសាជប៉ុន គោរពច្បាប់ប្រទេសជប៉ុន កុំរត់គេចពីកន្លែងធ្វើការ និងមិនសុំសិទ្ធជ្រកកោនជាជនភៀសខ្លួនដោយគ្មានហេតុផលត្រឹមត្រូវ។

​ច្បាប់​គ្រប់គ្រង​ជនអន្តោប្រវេសន៍​ថ្មី  ដែល​ទើបតែ​ត្រូវបាន​សភា​ជាន់​ទាប​សម្រេច​អនុម័ត កាលពី​ថ្ងៃទី ២៧ ខែវិច្ឆិកា​កន្លងទៅ  ជា​ចុងក្រោយ ត្រូវបាន​អនុម័ត​នៅក្នុង​ព្រឹទ្ធសភា​ជប៉ុន ក្នុង​សំឡេងគាំទ្រ ១៦១ ទល់នឹង ៧៦​។ ក្រោម​ប្រព័ន្ធ​អន្តោប្រវេសន៍​ថ្មី​នេះ  រដ្ឋាភិបាល​ជប៉ុន​មាន​គោលដៅ​ទទួលយក​ពលករ​បរ​ទេស​ប្រមាណ ៣៤៥ ០០០ នាក់ ក្នុង​វិស័យ​កំពុង​ខ្វះខាត​កម្លាំង​ពលកម្ម  រួមមាន សំណង់ កសិកម្ម  សេវ​កម្ម​ដឹកជញ្ជូន ថែទាំ​សុខភាព និង​វិស័យ​ផ្សេងៗ​ទៀត ក្នុង​រយៈពេល​៥​ឆ្នាំ​។​

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP  នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ីន​ហ្សូ អា​បេ បានបញ្ជាក់​ទៅកាន់​សភា​ជប៉ុន​ កាលពី​ថ្ងៃទី៦ ខែធ្នូ​ថា​៖ «​យើង​មានបំណង​ចាប់ផ្តើម​ច្បាប់​ថ្មី​នេះ ក្នុង​ខែមេសា ឆ្នាំ​២០១៩ ដោយសារតែ​យើង​ត្រូវការ​ផ្លាស់ប្តូរ​ប្រព័ន្ធ​ថ្មី​មួយ  ក្នុង​គោលដៅ​ជួយ​ដោះស្រាយ​បញ្ហា​កង្វះ​កម្លាំង​ពលកម្ម ដែល​កំពុង​ជួបប្រទះ​សព្វថ្ងៃនេះ​»​។ 

​យោងតាម​ក្រសួង​ការងារ​ជប៉ុន ចំនួន​ពលករ​បរទេស​ក្នុងប្រទេស​ជប៉ុន​មាន​ចំនួន​ប្រមាណ ១,២៨​លាន​នាក់ គិត​ត្រឹម​ចុងខែ​តុលា​នេះ ដែល​កើនឡើង​ពី​ចំនួន ៦៨​ម៉ឺន​នាក់ កាលពី​ឆ្នាំ​២០១២​។ ក្នុងចំណោម​ពលករ​បរទេស​ទាំងអស់ ជនជាតិ​ចិន​មាន​ចំនួន​ច្រើនជាងគេ​បំផុត​ដែល​ស្មើនឹង​៣៧​ម៉ឺន​នាក់ និង​តាម​ពីក្រោយ​ដោយ​វៀតណាម និង​ហ្វីលីពីន​៕

អត្ថបទដែលជាប់ទាក់ទង