ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យកសាសនាធ្វើអាជីវកម្មខុសច្បាប់ប៉ូលីសក្រុងព្រះសីហនុឃាត់ខ្លួន៥នាក់

335

ក្រុងព្រះសីហនុ ៖ សមត្តកិច្ចនគរបាលស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី៩ ធ្នូ ឆ្នាំ២០១៨ បានបង្ក្រាបជន៥នាក់ក្លែងបន្លំធ្វើជាព្រះសង្ឃ ដើរបិណ្ឌបាតយកប្រាក់ទិញគ្រឿងញៀនប្រើប្រាស់នៅចំណុចផ្ទះសំណាក់ហ្វុីនលីកា ស្ថិតក្នុងភូមិបត់គគីរ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

     ជនក្លែងបន្លំខ្លួនធ្វើជាព្រះសង្ឃ៥នាក់នេះ ១.ឈ្មោះ សូវ មិត្ត ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិត្រពាំងវែងខាងកើត ឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត ២.ឈ្មោះ សុខ រស្មី ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ ៣.ឈ្មោះ មាស សីរ៉ាភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ៤.ឈ្មោះ ជី ភក្ត្រ័ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ និងទីលំនៅមិនពិតប្រាកដ និង ៥.ឈ្មោះ ខាត យន្ត ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិសុភី ឃុំស្រែជាខាងជើង ស្រុកដងទង់ ខេត្តកំពត ។ សំភារៈដកហូតរួមមាន ១.ស្បង់ចិវ ចំនួន០៥ លៀង ២.បាត៣ និង៣.សម្ភារប្រើប្រាស់គ្រឿង ញៀនមួយចំនួនទៀត ។ ក្រោយឃាត់ខ្លួនជនក្លែងធ្វើសង្ឃ ដើបិណ្ឌបាតទាំង៥ នាក់ត្រូវបានសមត្ថកិច្ចកំពុងសាកសួរ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការសម្រេចតាមច្បាប់ ៕
អត្ថបទដែលជាប់ទាក់ទង