បុរសម្នាក់កំពុងអង្គុយច្រៀងខារ៉ាអូខេលើគ្រែ ឆ្លងចរន្តភ្លើង តាមក្បាលមេក្រូហ្វូន ឆក់ ធ្លាក់ពីលើគ្រែ ស្លាប់
ព្រះសីហនុ៖ បុរសម្នាក់បានស្លាប់ ដោយឆក់ក្បាលមេក្រូ ពេលកំពុងកាន់ក្បាលមេក្រូ ច្រៀងខារ៉ាអូខេ កាលពីម៉ោងជិត៨យប់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៨ នៅភូមិថ្មី ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ។
សមត្ថកិច្ចឲ្យដឹងពី ថា មុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ ស៊ុម សុភា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ កសិករ មានទីលំនៅ ភូមិ ឃុំកើតហេតុខាងលើ បានកាន់មេក្រូហ្វូន អង្គុយច្រៀងខារ៉ាអូខេលើគ្រែ ក៏មានចរន្តភ្លើង ឆ្លងតាមមេក្រូហ្វូនឆក់ជនរងគ្រោះធ្លាក់ពីលើគ្រែ ដោយមានមេក្រូហ្វូន នៅជាប់នឹងដើមទ្រូង ចំបេះដូង បណ្តាលឲ្យ ស្លាប់ ។ ជនរងគ្រោះ ត្រូវបានបញ្ជូនមកដល់មណ្ឌលសុខភាពតក្កវិទកំពង់សីលា តែគ្រូពេទ្យប្រាប់ថា ស្លាប់ហើយ។
បច្ចុប្បន្នសពត្រូវបានក្រុមគ្រួសារ យកធ្វើបុណ្យ តាមប្រពៃណីយ៍៕