ប្រធានផ្សារបឹងកេងកងថ្លែងអំណរអរគុណដល់អាជីវករចូលរួម លើកកម្ពស់សោភ័ណភាពផ្សារ
ភ្នំពេញៈលោកឯក និមល ប្រធានគណៈកម្មការគ្រប់គ្រងផ្សារបឹងកេងកង ខណ្ឌចំការមនបានប្រាប់ភ្នាក់ងារគេហទំព័រភ្នំពេញរីផតធើ កាលពីព្រឹកថ្ងៃទី១០ខែធ្នូឆ្នាំ២០១៨នេះថា ដោយសូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់បងប្អូនអាជីវករផ្សារបឹងកេងកងទាំងអស់ ដែលចូលរួមធ្វើអនាម័យ បរិស្ថាននៅក្នុងបរិវេណផ្សារ និង នៅជុំវិញផ្សារទាំងមូលក្នុងការបោសសម្អាត ប្រម៉ែប្រមូលសំរាមដាក់ចូលធុងសំរាម ក្រោយពីលក់ដូរអីវ៉ាន់ឬទំនិញរបស់ខ្លួនរួច និងបាញ់ទឹកលាងសម្អាត់នៅ កន្លែងលក់ដូរគ្រឿងបរិភោគទុកជាការចូលរួមចំណែក យ៉ាងផុលផុសជាមួយ ខាងគណៈកម្មការផ្សារបឹងកេងកង ក្នុងការរួមចំណែកលើកកំពស់នូវសោភ័ណ ភាពផ្សារ អោយមានផាសុខភាពទីផ្សារ ទាំងអស់គ្នាផងដែរ។
លោកប្រធានផ្សារបឹងកេងកងបានលើកឡើងដោយ សង្កត់ធ្ងន់ថានៅទីផ្សារមិនថា នៅទីក្រុងឬនៅជនបទនោះទេ គឺទាមទារអោយទីផ្សារលក់ដូរទំនិញ គ្រប់ប្រភេទពិសេសកន្លែងលក់គ្រឿង បរិភោគត្រូវតែមានអនាម័យ បរិស្ថានស្រស់ថ្លាស្អាត់ជានិច្ចអោយវា សក្ដិសមទៅនិងការរស់នៅដ៏ទាន់ សម័យរបស់បងប្អូនប្រជាជននា បច្ចុប្បន្ននេះក្នុងការហូបស្អាត រស់នៅស្អាត សុខភាពល្អ។
ឆ្លៀតក្នុងឱកាសនេះដែរលោកឯក និមល ប្រធានគណៈកម្មការគ្រប់គ្រង់ផ្សារ បឹងកេងកងនិងសហការីបានចុះ ពិនិត្យបំពង់បាញ់ពន្លត់អគ្គិសភ័យនៅតាមបណ្ដាតូប ឬ ស្តង់លក់ដូរអីវ៉ាន់និមួយៗដោយ ធ្វើការណែនាំទៅដល់បងប្អូនអាជីវករ ពីរបៀបប្រើប្រាស់និងទុកដាក់អោយ បានត្រឹមត្រូវផងដែរ។លោកប្រធានផ្សារបាន លើកឡើងពីក្ដីព្រួយបារម្ភក្នុងការគិតគូខ្ពស់ ពីផលប្រយោជន៍និងទ្រព្យសម្បត្តិបងប្អូន អាជីវករថានាពេលនេះរដូវវស្សាបាន កន្លងផុតទៅហើយរដូវប្រាំងរាំងហួតហែង ស្ងួតចូលមកដល់ហើយរដូវនេះ គឺជារដូវមួយដែលយើងតែងតែមាន ការព្រួយបារម្ភជានិច្ចមិនថាយប់ឬថ្ងៃនោះទេ និងភ័យខ្លាចពីសុវត្ថិភាព លើទ្រព្យសម្បត្តិបង ប្អូនអាជីវករ៕