ចោរចូលប្លន់យក គោបាសំរឹទ្ធិដែលល្បីមានមហិទ្ធិឫទ្ធិពូកែ តែយកមិនបាន ហើយបាញ់បុរសម្នាក់រងរបួស
កំពង់ឆ្នាំង ៖ គោបាធ្វើពីសំរឹទ្ធិ ពិតជាមានមហិទ្ធិឫទ្ធិមែនឬ? បានជាចោរ៣នាក់ចូលទៅប្លន់យក តែយកមិនបានហើយបាញ់នឹងកាំភ្លើង បណ្តាលឲ្យរបួសប្រជាការពារម្នាក់នៅស្រុកបរិបូរណ៍ ដែលព្យាយាមទៅជួយជនរងគ្រោះ។
ប៉ុន្តែពួកចោរប្លន់ យកមិនបានគោបា ធ្វើពីសំរឹទ្ធិនោះទេ យកបានតែលុយនិង ទូរស័ព្ទ ហើយគេចខ្លួនបាត់។
ហេតុការណ៍នេះ បានកើតឡើងនៅ
ម៉ោង២១និង៣០នាទីយប់ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុច ភូមិដំរីកូន ឃុំអញ្ចាញ់រូង ស្រុកបរិបូរណ៍ ខេត្ដកំពង់ឆ្នាំង ។
ជនសង្ស័យមានគ្នា៣នាក់ ប្រដាប់ដោយអាវុធខ្លី ១ដើម ជិះរថយន្ដ១គ្រឿង បានចូលប្លន់ផ្ទះឈ្មោះស៊ុយ គឹម ភេទប្រុស
អាយុ៥២ឆ្នាំ ហើយបានបាញ់ចំនួន៥គ្រាប់ ត្រូវជនរងគ្រោះ
ម្នាក់ត្រង់ភ្លៅឈ្មោះ វ៉ាត់ សុខសាន អាយុ២៧ឆ្នាំ រស់នៅក្នុងភូមិឃុំខាងលើ ជាប្រជាការពារ ពេលចូលទៅជួយម្ចាស់ផ្ទះ ។
ឈ្មោះស៊ុយ គឹម មានគោបាធ្វើពីសំរឹទ្ធិដែលល្បីថា មានមហិទ្ធិឫទ្ធិអំណាចពូកែស័ក្តិសិទ្ធិ ទើបពួកចោរចូលប្លន់យក ប៉ុន្តែពួកវាប្លន់យកមិនបាននោះទេ យកបានតែលុយ
ចំនួន៥ម៉ឺនរៀល និង ទូរស័ព្ទ តែប៉ុណ្ណោះ ហើយ បានគេចខ្លួនបាត់ ចំណែកជនរងគ្រោះ ត្រូវគេបញ្ជូនមកព្យាបាលនៅមន្ទីរ
ពេទ្យខេត្ដកំពង់ឆ្នាំង៕