ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បាល់បោះ១៣ក្រុមចូលរួមជើងឯកជាតិយុវជនអាយុក្រោម២៣ឆ្នាំ

112

​ភ្នំពេញ៖ការប្រកួតកីឡាបាល់បោះជើងឯកជាតិសម្រាប់២០១៨នេះសហព័ន្ធកីឡាបាល់បោះកម្ពុជាសម្រេច
រៀបចំការប្រកួតសម្រាប់យុវជនអាយុក្រោម២៣ឆ្នាំដែលជាថ្នាលសម្រាប់ឆ្នាំ២០២៣ ។
​ការប្រកួតចាប់ផ្ដើមពីថ្ងៃទី១១ដល់១៦ធ្នូនាទីលានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ។លោកឈី សម្បត្តិដែលជា
អនុប្រធានសហព័ន្ធកីឡាបាល់បោះបានអញ្ជើញចូលរួមក្នុងពិធីសម្ភោធន៍បើកការប្រកួតនាព្រឹកថ្ងៃទី១១ធ្នូ ។
លោកកៅកាន់ណាលីអគ្គលេខាធិការនៃសហព័ន្ធកីឡាបាល់បោះកម្ពុជាបានប្រាប់ឲ្យដឹងថាការប្រកួតឆ្នាំនេះ
មាន១៣ក្រុមចូលរួមក្នុងនោះក្រុមបាល់បោះកីឡាករចំនួន៨ក្រុមនិងក្រុមបាល់បោះកីឡាករចំនួន៥ក្រុម ។
សម្រាប់ក្រុមបាល់បោះបុរសដែលមានចំនួន៨ក្រុមចូលរួមនោះត្រូវបានបែងចែកចេញជា២ពូលដោយមួយពូលៗមាន
៤ក្រុម។ពូលនីមួយៗត្រូបប្រកួតរកក្រុមខ្លាំងចំនួន២សម្រាប់ឡើងទៅលេងបន្តនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ។
​ចំណែកក្រុមបាល់បោះកីឡាករចំនួន៥ក្រុម ធ្វើការប្រកួតជាលក្ខណៈវិលជុំយកពិន្ទុខ្ពស់ជាងគេ៣ក្រុម។ហើយ
ក្រុមដែលមានពិន្ទុលើសគេនឹងក្លាយជាក្រុមជើងឯក ។ពិន្ទុបន្ទាប់គឺក្រុមលេខ២និង ក្រុមលេខ ៣ ។
ចំពោះក្រុមគ្រងតំណែងជើងឯកទទួលបានពាន១ មេដាយមាស និងប្រាក់រង្វាន់១៥០០,០០០រៀល ក្រុមគ្រងតំណែងជើងឯករងទទួល មេដាយប្រាក់ និងប្រាក់រង្វាន់១០០០,០០០រៀល និងក្រុមលេខ៣ទទួលមេដាយសំរិទ្ធ និងប្រាក់រង្វាន់៦០០,០០០រៀល៕

អត្ថបទដែលជាប់ទាក់ទង