សម្តេចតេជោ អញ្ជើញជួប ជាមួយកម្មករ កម្មការិនីចំនួន ១៧.៦២១នាក់ មកពីរោងចក្រសហគ្រាស២៣ នៅ ខេត្តកំពង់ស្ពឺ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បន្តអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីចំនួន ១៧.៦២១នាក់ មកពីរោងចក្រសហគ្រាសចំនួន២៣ ក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺព្រឹកថ្ងៃពុធ ទី១២ ខែធ្នូ ឆ្នាំ២០១៨។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សប្បាយរីករាយយ៉ាងខ្លាំង ដែលបានអញ្ជើញចុះជួបសួរសុខទុក្ខកូនក្មួយកម្មករកម្មការិនីជាថ្មីម្តងទៀតក្នុង ស្រុក សំរោងទង ខេត្ត កំពង់ស្ពឺ។ តាមរយៈការទទួលយ៉ាងរាក់ទាក់កក់ក្តៅ និងតាមការចាប់ដៃ ឱប ថើប និង ថតរូប Selfie ជាមួយកូនក្មួយកម្មករ ដែលបានបង្ហាញនូវការគោរពស្រឡាញ់ដ៏ជ្រាលជ្រៅរបស់ក្មួយៗចពោះសម្តេចតេជោនាយករដ្ឋមន្រ្តី។
សម្តេចតេជោ រីករាយយ៉ាងខ្លាំងដែលបានឃើញកូនក្មួយមានសុខភាពល្អ មានការងារធ្វើជាប់លាប់ល្អ និងទទួលបានប្រាក់ខែឡើងជាបន្តបន្ទាប់។ ទន្ទឹមនឹងនេះ សម្តេចតេជោ នាយករដ្ឋមន្ត្រីនៅតែបន្ត អញ្ជើញចុះជួប ជាមួយកូនក្មួយកម្មករគ្រប់ទីកន្លែង ដើម្បីដោះស្រាយបញ្ហាប្រឈបនានា និងស្វែងរកអត្ថប្រយោជន៍និងដំណោះស្រាយចាំបាច់នានា ដើម្បីជួយកូនក្មួយកម្មករអោយមានជីវភាពកាន់តែប្រសើរឡើង។
អ្វីៗដែលយើងមានមកទល់ពេលនេះ គឺដោយសារប្រទេសយើងមានសុខសន្តិភាព៕