ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទិន្នផលផលិតកម្មដំណាំស្រូវ ផលិតកម្មបន្លែ និងដំណាំកសិ-ឧស្សាហកម្ម បង្កើនប្រាក់ចំណូលគ្រួសារ និងចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ

93


ភ្នំពេញ៖ លោករដ្ឋមន្រ្តីក្រសួងកសិកម្ម បានបញ្ជាក់ថា ប្រសិនបើគម្រោងស្តីពីប្រព័ន្ធធានាសាស្រ្តបូមទឹក ដោយប្រើថាមពលព្រះអាទិត្យបម្រើឲ្យវិស័យកសិកម្មងទទួលបានជោគជ័យ នោះវានឹងជួយយ៉ាងច្រើនដល់ផលិតកម្មដំណាំស្រូវ ផលិតកម្មបន្លែ និងដំណាំកសិ-ឧស្សាហកម្មមួយចំនួនធំទៀត ដែលវានឹងរួមចំណែកលើកកម្ពស់ផលិតភាពផលិតកម្មក្នុងស្រុក ការបង្កើនទិន្នផល បង្កើនប្រាក់ចំណូលគ្រួសារ និងចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ដើម្បីចូលរួមចំណែកសម្រេចឲ្យបានតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលគឺប្រែក្លាយកម្ពុជាឲ្យទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ២០៣០។

នាទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃអង្គារ ទី១១ ខែឆ្នូ ឆ្នាំ២០១៨ លោក រដ្ឋមន្ត្រី វេង សាខុន បានអនុញ្ញាតឲ្យសាស្ត្រាចារ្យ Ma Chengxiang នាយកវិទ្យាស្ថានស្រាវជ្រាវប្រព័ន្ធធានាសាស្រ្ត Gansu នៃសាធារណ:រដ្ឋប្រជាមានិតចិន និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារសំខាន់ៗមួយចំនួនទាក់ទងនឹងប្រធានបទទិី១- ពិនិត្យសើសំណើគម្រោងស្តីពីប្រព័ន្ធធានាសាស្រ្តបូមទឹកដោយប្រើថាមពលព្រះអាទិត្យបម្រើឲ្យវិស័យកសិកម្ម ទី២- ធ្វើកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថាននេះ ជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាពេលអនាគតដ៏ខ្លីខាងមុខ ដើម្បីរួមចំណែកអភិវឌ្ឍន៍ វិស័យកសិកម្ម។

លោក រដ្ឋមន្ត្រីបានសម្តែងនូវការគាំទ្រចំពោះគម្រោង ស្តីពីការបង្កើតប្រព័ន្ធធារាសាស្រ្តបូមទឹកដោយប្រើថាមពលពន្លឺព្រះអាទិត្យបម្រើឲ្យវិស័យកសិកម្ម ដោយសារគម្រោងនេះនឹងផ្តល់ប្រយោជន៍យ៉ាងច្រើនដល់អ្នកផលិត ពិសេសផលិតកម្មកសិកម្មខ្នាតតូចតាមរយ:ការកាត់បន្ថយថ្លៃដើម ប្រេង ពលកម្ម ពេលវេលា រក្សាបាននូវបរិស្ថានល្អ និងធានាបាននូវនិរន្តរភាពនៃការផលិតឆ្លើយតបតាមសេចក្តីត្រូវការទីផ្សារ។

លោកបានបញ្ជាក់បន្ថែមថា ប្រសិនបើគម្រោងទទួលបានជោគជ័យ នោះវានឹងជួយយ៉ាងច្រើនដល់ផលិតកម្មដំណាំស្រូវ ផលិតកម្មបន្លែ និងដំណាំកសិ-ឧស្សាហកម្មមួយចំនួនធំទៀត ដែលវានឹងរួមចំណែកលើកកម្ពស់ផលិតភាពផលិតកម្មក្នុងស្រុក ការបង្កើនទិន្នផល បង្កើនប្រាក់ចំណូលគ្រួសារ និងចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ដើម្បីចូលរួមចំណែកសម្រេចឲ្យបានតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលគឺប្រែក្លាយកម្ពុជាឲ្យទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ២០៣០។

ដើម្បីឲ្យគម្រោងអនុវត្តទៅដោយរលូន និងទទួលបានជោគជ័យ ឯកឧត្តមរដ្ឋមន្ត្រីបានស្នើសុំឲ្យវិទ្យាស្ថាន សហការជាមួយអគ្គនាយកដ្ឋានកសិកម្ម រកទីតាំងសមស្របណាមួយធ្វើការស្រាវជ្រាវ និងបង្ហាញដល់អ្នកប្រើប្រាស់ ជាពិសេសសហការជាមួយសហគមន៍កសិកម្មនៅតាមបណ្តាខេត្តនានាដែលមានសក្តានុពលលើការផលិតដំណាំបន្លែ ស្រូវ និងឈើហូបផ្លែ។ ក្រៅពីនេះ លោក រដ្ឋមន្រ្តីបានស្នើឲ្យសាស្រ្តាចារ្យ Ma ជួយសិក្សាស្រាវជ្រាវ និងវាយតម្លៃលើគុណភាពដីដើម្បីបង្កលក្ខណងាយស្រួលដល់ការកំណត់តំបន់ដាំដុះដំំណាំ។

ក្នុងឱកាសនេះ សាស្ត្រាចារ្យ Ma បានថ្លែងអំណរគុណចំពោះលោក រដ្ឋមន្ត្រី ដែលបានផ្តល់កិច្ចសហការ គាំទ្រដល់គម្រោងនេះ ហើយបានឯកភាពនិងទទួលយកអនុសាសន៍របស់លោក រដ្ឋមន្រ្តីយកទៅអនុវត្ត ហើយបានសន្យាថានឹងខិតខំប្រឹងប្រែងអស់ពីលទ្ធភាពធ្វើយ៉ាងណាឲ្យគម្រោងនេះសម្រេចបានលទ្ធផលតាមការរំពឹងទុក ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍វិស័យកសិកម្មឲ្យកាន់តែមានភាពរីកចម្រើន។ សាស្ត្រាចារ្យ Ma ក៏បានបញ្ជាក់ជូនលោក រដ្ឋមន្ត្រីថា អនាគតវិទ្យាស្ថាននេះ មានបំណងបង្កើតវិទ្យាស្ថានស្រាវជ្រាវវិស័យកសិកម្មនៅជនបទ ដើម្បីបង្កើនសមត្ថភាពដល់កសិករ សហគមន៍តាមរយ:ការបណ្តុះបណ្តាល ចែករំលែកបទពិសោធន៍ និងផ្ទេរបច្ចេកវិទ្យាកសិកម្មទំនើបៗឲ្យដល់ដៃអ្នកផលិត៕

អត្ថបទដែលជាប់ទាក់ទង