ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

១៣៦នាក់នឹងចូលរួមការប្រកួតកីឡាតេក្វាន់-ដូ ITFជើងឯកថ្នាក់ជាតិឆ្នាំ២០១៨

54

​ភ្នំពេញ៖តាមការប្រកាសឲ្យដឹងពីសហព័ន្ធតេក្វាន់ដូITF(International Taekwondo Federation)កម្ពុជា
នោះថាការប្រកួតជើងឯកជាតិសម្រាប់ឆ្នាំ២០១៨នឹងចាប់ផ្ដើមពីថ្ងៃទី១៤ដល់១៦ធ្នូក្នុងវិមាននៃពហុកីឡដ្ឋានជាតិ
លោកកៅ មករាអគ្គលេខាធិការរងនៃសហព័ន្ធកីឡាតេក្វាន់ដូITFកម្ពុជាបានប្រាប់ឲ្យដឹងថាការប្រកួតឆ្នាំនេះ
មាន១៦ក្លិប និងក្រសួង ២ គឺក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលមានកីឡាករ-កីឡាការិនីកីឡាតេក្វាន់-ដូ ITFចំនួន១៣៦នាក់ ក្នុងកីឡាករ១០៥នាក់ និងកីឡាការិនី៣១នាក់។

៤វិញ្ញាសាសំឌែងធំៗគឺ វិញ្ញាសាមេគុនមាន៤ប្រភេទឯកត្តជនបុរស និងឯកត្តជននារីខែ្សក្រវ៉ាត់ក្រោមខ្មៅ ឯកត្តជនបុរស និងឯកត្តជននារីខែ្សក្រវ៉ាត់ខ្មៅមួយជាន់។ វិញ្ញាសាបច្ចេកទេសពិសេសមាន២ប្រភេទឯកត្តជនបុរស និងឯកត្តជននារី ចំណែកវិញ្ញាសាបច្ចេកទេសការពារខ្លួនជាក្រុមមាន២ក្រុម៖ជាក្រុម៣នាក់ (នារីម្នាក់ទល់បុរស២នាក់) ជាក្រុម១នាក់ (បុរសម្នាក់ទល់នារី៣នាក់)។

ចំពោះវិញ្ញាសាប្រយុទ្ធមាន១៣ប្រភេទទម្ងន់៖នារីមាន៤ប្រភេទទម្ងន់រួមមានក្រោម៤៥គីឡូក្រាមក្រោម៥០គីឡូក្រាម ក្រោម៥៥គីឡូក្រាម និងក្រោម៦០គីឡូក្រាម ដោយឡែកបុរសមាន៨ប្រភេទទម្ងន់រួមមាន ក្រោម៥០គីឡូក្រាម ក្រោម៥៥គីឡូក្រាម ក្រោម៦០គីឡូក្រាម ក្រោម៦៥គីឡូក្រាម ក្រោម៧០គីឡូក្រាម ក្រោម៧៥គីឡូក្រាម ក្រោម៨០គីឡូក្រាម និង៨០គីឡូក្រាមឡើង។ វិញ្ញាសាជាក្រុមបុរស មួយប្រភេទមាន៥នាក់៕

អត្ថបទដែលជាប់ទាក់ទង