លោក អូស្មាន ហាស្សាន់៖ ជួបសំណេះសំណាលជាមួយសមាជិកបក្ស គ្រួសារបក្សCPP សង្កាត់ឫស្សីកែវ ជាង ១០០០នាក់
ភ្នំពេញ៖ លោក អូស្មាន ហាស្សាន់ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយខណ្ឌឫស្សីកែវ បានជួបសំណេះសំណាល ជាមួយសមាជិកបក្ស និងគ្រួសារ គណបក្សប្រជាជនកម្ពុជាចំនួន ១១៦៧នាក់ ដើម្បីផ្សព្វផ្សាយដាក់ចេញផែនការនានា ជាមួយក្រុមការងារគណបក្ស ចុះជួយសង្កាត់ឫស្សីកែវ និងសមាជិកបក្សគ្រួសារបក្ស ។ កាលពីរសៀលថ្ងៃអាទិត្យ ១២កើត ខែបឋមាសាឍ ឆ្នាំ២៥៦២ ត្រូវនិងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ មជ្ឈមណ្ឌលម៉ូឌែន៥ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
លោកអូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ រាជរដ្ឋាភិបាល កម្ពុជា កើតចេញពីគណបក្សប្រជាជនកម្ពុជា ក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសឲ្យ ទទួលបានការរីកចម្រើនដូចពេលបច្ចុប្បន្ន ក៏ដូចការខិតខំអភិវឌ្ឍន៍នៅតាមមូលដ្ឋាន ជួយលើក កម្ពស់ជីវភាពប្រជាពលរដ្ឋ ឲ្យបានកាន់តែប្រសើរ បងប្អូនរស់នៅប្រកបដោយសុខដុមរមនា ប្រកបកិច្ចទទួលទានដោយ ប្រកបដោយលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ។
លោកបន្តថា៖ ក្នុងនាមលោកតំណាងជួសមុខឲ្យថ្នាក់ដឹកនាំបក្សប្រជាជនកម្ពុជា និងជំនួសមុខឲ្យក្រុមការងារចុះជួយសង្កាត់ និងភូមិទាំងអស់ក្នុងសង្កាត់ បងប្អូនត្រូវដឹងថា តើមានចំនុចអ្វីដែលយើងត្រូវការ និងកែអំអរ ក្នុងតំបន់យើងបន្តទៀត នៃការគ្រប់គ្រងសមាជិកបក្ស និងបង្កើនសមាជិកថ្មី ដើម្បីបន្តទទួលជ័យលាភីក្នុងការបោះឆ្នោតដំណាងរាស្រ្តដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៩ កក្កដា ២០១៨ខាងមុខនេះ។
លោក អូស្មាន ហាស្សាន់ ក៏បានបញ្ជាក់ឲ្យដឹងពីគោល នយោបាយសំខាន់ៗ ១១ចំណុចរបស់គណបក្សប្រជាជនកម្ពុជា សម្រាប់ការបន្តអនុវត្ត៥ឆ្នាំនៅអាណត្តិទី៦ ឆ្នាំ២០១៨- ២០២៣ ផងដែរ ។ គណបក្សប្រជាជនកម្ពុជាមួយគត់ ដែលមានគោល នយោបាយដឹកនាំដ៏ត្រឹមត្រូវ ពិសេសមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងជាប្រធានគណ បក្សប្រជាជនកម្ពុជា បានធ្វើអំពើល្អគ្រប់បែបយ៉ាង តាមរយៈបម្រើប្រជា ពលរដ្ឋគ្រប់កាលៈទេសៈ ព្រមទាំងបានកសាង អភិវឌ្ឍន៍ រួមសុខរួមទុក្ខ ជាមួយប្រជា ពលរដ្ឋ រកសន្តិភាព ការពារសន្តិភាពជូនប្រទេសជាតិ និងប្រជាពលរដ្ឋបានសុខសាន្តតទៅ ហើយ ដោយសារមានសន្តិភាពនេះ ទើបប្រជាពលរដ្ឋយើង មានការជឿជាក់ និងគាំទ្រជាខ្លាំងដល់បក្សប្រជាជនកម្ពុជា បានដឹកនាំរាជរដ្ឋាភិបាល រយៈពេល៥អាណត្តិមកហើយ និងបន្តគាំទ្រនៅអណត្តិទី៦ ដែលនឹងត្រូវធ្វើការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ឱ្យទទួលបានជោគជ័យ ៕