ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គិភ័យកំពុងឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ, កម្លាំងសមត្ថកិច្ចកំពុងចេញអន្ដរាគមន៍បាញ់ពន្លត់

58

(ភ្នំពេញ)៖ ខណៈពេលនេះម៉ោងជិត១២ថ្ងៃត្រង់ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨នេះ មានអគ្គិភ័យមួយកំពុងឆាបឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បើតាមសេចក្ដីការណ៍ពីភ្នាក់ងារ ដែលកំពុងចុះយកព័ត៌មាននៅកន្លែងកើតហេតុ ពេលនេះកម្លាំងសមត្ថកិច្ចកំពុងតែចេញអន្ដរាគមន៍ ដើម្បីធ្វើការជួយសង្គ្រោះផងដែរ ខណៈមូលហេតុមិនទាន់ដឹងច្បាស់នៅឡើយទេ។ ម្ចាស់ផ្ទះ ឈ្មោះ គីម ស្រី ភេទស្រី អាយុ ៣៥ឆ្នាំ មុខរបរលក់ចាន ប្រអប់ស្នោ។

ផ្ទះល្វែងដែលត្រូវអគ្គីភ័យឆាបឆេះខាងលើ គឺជាផ្ទះសម្រាប់ស្តុកពេញទៅដោយ ស្នោរប្រអប់បាយ និងមានទំហំ៤ម៉ែត្រ គុណ១៥ម៉ែត្រ ។
ក្រោយទទួលបានព័ត៌មាន នៃការឆាបឆេះ កម្លាំងអាជ្ញាធរចម្រុះ ដឹកនាំដោយលោកឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌ រួមជាមួយរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿងបានចុះអន្តរាគមន៍បាញ់ទឹកទប់ស្កាត់អណ្តាតភ្លើង ។ ក្រោយការអន្តរាគមន៍យ៉ាងយកចិត្តទុកដាក់រួចមក អណ្តាតភ្លើងត្រូវរលត់សូន្យសុងទៅវិញ ក្នុងថេរះវេលាជិត១ម៉ោង ដោយបានឆាបឆេះបំផ្លាញសម្ភារះដែលមានក្នុងផ្ទះអស់ហ្មត់ទាំងស្រុង ។

ក្នុងការឆាបឆេះ សតមត្ថកិច្ចជំនាញបានប្រើប្រាស់ រថយន្តពន្លត់អគ្គីភ័យ អស់៥គ្រឿង ។ ចំពោះមូលហេតុ នៃការឆាបឆេះ ជាជំហានដំបូងនគរបាលជំនាញ សន្និដ្ឋានថា មកពីទុស្សេចរន្តអគ្គីសនីចេញពីប្រអប់ភ្លើងនៅក្នុងផ្ទះ ( ឌីសង់ទ័រ ) ។ ក្នុងនោះដែរ នាយការិយាល័យពន្លត់ និងបង្ការគ្រោះអគ្គីភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯកព្រហ្ម យ៉ន បញ្ជាក់ថា ក្នុងករណីអគ្គីភ័យខាងលើនេះ ចំពោះទំហំនៃការខូចខាត បើគិតជាសាច់ប្រាក់វិញ គឺជិត១០ម៉ឺនដុល្លារអាមេរិច ៕


អត្ថបទដែលជាប់ទាក់ទង