ម្ចាស់រោងចក្រ ត្រូវគោរពស្រឡាញ់ និងយកចិត្តទុក្ខដាក់ ចំពោះកម្មករ ហើយកម្មករត្រូវ ខិតខំបំពេញតួនាទី ការងារឲ្យ បានល្អត្រឡប់ទៅវិញ
ភ្នំពេញ៖ ជាថ្មីម្តងទៀត សម្តេចតេជោ នាយករដ្ឋមន្ត្រី សូមឲ្យម្ចាស់រោងចក្រ ត្រូវមានការគោរពស្រឡាញ់គិតគូ និងយកចិត្តទុក្ខដាក់ ឲ្យបានដិតដល់ចំពោះកម្មករ ហើយកម្មករវិញត្រូវ ខិតខំបំពេញតួនាទី ការងារឲ្យ បានល្អត្រឡប់ទៅវិញ ដើម្បីបង្កើតបានជាសាមគ្គីភាព រវាងម្ចាស់រោងចក្រនិងកម្មករ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ទន្ទឹមនឹងនេះ ម្ចាស់រោងចក្រត្រូវខិតខំកសាងបន្ថែមទៀត នូវអ្វីដែលខ្វះខាត នៅតាមរោងចក្រខ្លួនដូចជា គិលានដ្ឋាន កន្លែង ទទួលទានអាហារ ដើម្បីបង្កភាពងាយស្រួល ដល់កម្មករពេល ទទួលទានអាហារ និងនៅពេលសង្រ្គោះ បន្ទាន់។ ទន្ទឹមនឹងនេះ សម្តេចតេជោ ចង់អោយរោងចក្រទាំងអស់ ដែលបានវិនិយោគនៅក្នុងប្រទេស កម្ពុជាគឺក្លាយទៅជាសហគមន៍ ដ៏សុខសាន្តមួយ។
នៅព្រឹកថ្ងៃពុធ ទី១២ ខែធ្នូ ឆ្នាំ២០១៨ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះ សំណាលជាមួយកូនក្មួយកម្មករ កម្មការិនី ១៧.៦២១នាក់ មកពីរោងចក្រសហគ្រាសចំនួន២៣ នៅ ក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ រោងចក្រ សហគ្រាសទាំងនេះ មានរោងចក្រដែលវិនិយោគ មកពីប្រទេសចិនចំនួន១៨ កូរ៉េចំនួន៤ និងសិង្ហបុរីចំនួន១។ ក្នុងនោះមានរោងចក្រកាត់ដេរ សម្លៀក បំពាក់ចំនួន៧ ផលិតស្បែកជើងចំនួន៥ ផលិតកាបូបចំនួន៥ ផលិតសម្ភារៈធ្វើដំណើរចំនួន៣ ផលិតខ្សែរូតចំនួន១ ផលិតសម្ភារសម្រាប់ព្យួរសម្លៀកបំពាក់ចំនួន១ និងផលិតតង់ចំនួន១។ ផលិត ផលសម្រេចពីរោងចក្រទាំងនេះ ត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ និងផ្គត់ផ្គង់ទីផ្សារក្នុង ប្រទេស។
សម្តេចតេជោបានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅផងដែរចំពោះកូនក្មួយទាំងអស់ដែលបានគោរពស្រឡាញ់ សម្តេចតេជោរហូតមក។ ទន្ទឹមនឹងនេះដែរ សម្តេចតេជោ ក៏បានអរគុណម្ចាស់រោងចក្រទាំងអស់ ដែលបានអនុញ្ញាតឲ្យកូនក្មួយ កម្មករបានឈប់សម្រាកនៅល្ងាចថ្ងៃនេះ ដោយមានប្រាក់ឈ្នួលពេញ។ នេះគឺបានបង្ហាញពីក្តីស្រឡាញ់ និងយកចិត្តទុកដាក់ព្រមទាំងសាមគ្គីភាពល្អរវាងកម្មករ និងម្ចាស់រោងចក្រ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុនចំពោះបងប្អូនប្រជាពលរដ្ឋ ដែលបាន ចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រក្នុងអាណត្តិទី៦ កាលពីថ្ងៃទី២៩ កក្កដា ឆ្នាំ២០១៨ កន្លង ទៅនេះ ដែលបានចូលរួមក្នុងដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ជាមួយគ្នានោះ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានអរគុណផងដែរ ចំពោះប្រជាពលរដ្ឋ ក៏ដូចជាកូន ក្មួយកម្មករកម្មការិនីដែលបាន ចូលរួមថែរក្សាសន្តិភាព តាមរយៈការបោះឆ្នោតជូនដល់ គណបក្សប្រជាជនកម្ពុជា។ មានតែគណបក្ស ប្រជាជនកម្ពុជាតែ១គត់ ដែលមានសមត្ថិភាព គ្រប់គ្រាន់ក្នុងការថែរក្សាសន្តិភាព និងការអភិវឌ្ឍ ប្រទេសឲ្យរីកចម្រើនទៅទៀត។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ពីសក្តានុពល នៃផ្លូវជាតិលេខ៤ ដែលពេលនេះ មានរោងចក្រសហគ្រាជាច្រើន ដែលវិនិយោគពីបរទេស និងបានកំពុងផ្តល់ការងារដល់ពលរដ្ឋ កម្ពុជាជាច្រើនផងដែរ។បច្ចុប្បន្នការធ្វើដំណើរតាមផ្លូវជាតិលេខ៤នេះ ក៏មិនត្រូវបានបង់លុយ ដូចការពីមុនទៀតដោយរដ្ឋបានដកសិទ្ធិគ្រប់គ្រង់ផ្លូវជាតិលេខ៤ ពីក្រុមហ៊ុនឯកជនវិញ ដែលនេះជា ការកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរ និងងាយស្រួលសម្រាប់ អ្នកវិនិយោគ និងពាណិជ្ជករនៅតាមផ្លូវជាតិលេខ៤ផងដែរ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា នៅឆ្នាំ២០១៩ ខាងមុខនេះ ប្រាក់ខែរបស់កម្មករ កម្មការិនីនឹងតម្លើងដល់ ១៨២ ដុល្លារអាមេរិក។ ហើយត្រូវបានអនុវត្តបើកប្រាក់ប្រចាំអាទិត្យវិញ គឺបើក២អាទិត្យម្តងៗ។ ជាមួយគ្នានេះផងដែរ សម្តេចជោនាយករដ្ឋមន្ត្រី ក៏បានស្នើឲ្យក្រសួងការងារ និងវិជ្ជាជីវៈរកដំណោះ ស្រាយក្នុងការកំណត់ប្រាក់ខែចំពោះកម្មករផ្នែកសំណង់ និងសេវាកម្មករតាម ផ្ទះផងដែរ ពីព្រោះពួកគាត់ក៏ជាកម្មករដែរ។
ដើម្បីជំរុញការអនុវត្តការងារ ឲ្យមានប្រសិទ្ធភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបន្ត ដាក់ចេញ នូវអនុសាសន៍សំខាន់ៗ១០ចំណុច។
នៅក្នុងឱកាសនេះផងដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍រំលឹកសារជាថ្មី ចំពោះសំណើដែលសម្តេចតេជោ បានជំរុញឲ្យក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងក្រសួងយុត្តិធម៌ ពន្លឿននិងដោះស្រាយ រឿងបណ្តឹងរបស់ក្រុមសហជីព ប៉ុន្តែ សម្តេចតេជោ បានបញ្ជាក់បន្ថែមថា ការពន្លឿនដោះស្រាយពាក្យបណ្តឹងនោះ គឺមិនមែនមានន័យថា ឲ្យបញ្ចប់រឿងក្តីទាំងនោះទេ។ អ្នកមាន ទោស គឺនៅតែមានទោស ព្រោះសំណុំរឿងនៅលើដៃតុលាការនៅឡើយ ជាពិសេសអ្នកដែលមាន ខ្លួនចូលរួមក្នុងបាតុកម្ម នៅលើកផ្លូវវេងស្រេង កាលពីឆ្នាំ២០១៣ គឺនៅតែមានទោសដដែល។ ទន្ទឹមនឹងនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថាតាមការ ស្រាវជ្រាវបានឲ្យដឹងថា មានមនុស្ស៣នាក់ដែលមិនមានការជាប់ពាក់ព័ន្ធនៅក្នុងរឿងនេះ គឺមាន ១)លោក អាត់ ធន ២)លោក ប៉ៅ ស៊ីណា និង ៣)លោក ជា មុន្នី។ ដូច្នេះអ្នកទាំង៣នាក់នេះ អាចទៅស្រាវជ្រាវរកភស្តុ តាំងដើម្បីបង្ហាញទៅតុលាការ៕