រាជរដ្ឋាភិបាល កំណត់នីតិវិធីសម្រាប់ការបើកផ្តល់បៀវត្សរ៍រៀងរាល់ ២សបា្តហ៍ម្តង ក្នុងនីមួយៗ ជូនមន្ត្រីរាជការស៊ីវិល និងមន្ត្រីសាធារណៈ
ភ្នំពេញ៖ សម្តេចតេជោ នាយករដ្ឋមន្រ្តី បានចេញសារាចរស្តីពី ស្តីពីការកំណត់នីតិវិធីសម្រាប់ការបើកផ្តល់បៀវត្សរ៍រៀងរាល់ ២សបា្តហ៍ម្តង ក្នុងនីមួយៗ ជូនមន្ត្រីរាជការស៊ីវិល និងមន្ត្រីសាធារណៈផ្សេងទៀត។
សារាចររបស់រាជរដ្ឋាភិបាល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី១២ខែធ្នូឆ្នាំ២០១៨ បានបញ្ជាក់ថា ដើម្បីធានាការបើកផ្តល់បៀវត្សរ៍ជូនមន្រ្តីរាជការស៊ីវិល និងមន្រ្តីសាធារណៈផ្សេងទៀត ដែលស្ថិតក្នុងតារាងបៀវត្សរ៍តាមប្រព័ន្ធព័ត៌មានវិទ្យា គ្រប់គ្រងដោយក្រសួងមុខងារសាធារណៈ បានឆាប់រហ័ស ទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់ នៅរៀងរាល់២សប្តាហ៍ម្តងក្នុងខែនីមួយៗ រាជរដ្ឋាភិបាលបានធ្វើការណែនាំដល់ក្រសួងមុខងារសាធារណៈ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួង ស្ថាប័នពាក់ព័ន្ធ ព្រមទាំងអង្គភាពរដ្ឋបាល ថ្នាក់ជាតិ និងអង្គភាពរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយក្នុងនោះ អគ្គនាយកដ្ឋានរតនាគារជាតិ ត្រូវបើកប្រាក់បៀវត្សរ៍ លើកទី១ ឲ្យបានទាន់ក្នុងសប្តាហ៍ទី២ និងលើកទី២ ឲ្យបានទាន់ក្នុងសប្តាហ៍ទី៤ ។