ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់ក្មេងទំនើង៣នាក់ ឆក់ទូរស័ព្ទដៃជនជាតិចិន

50

កោះកុង៖ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង ២២និង៣០នាទី នៅចំណុចមុខកាស៊ីណូ ស៊ីហ៊ូ ស្ថិតនៅ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ មានករណី អំពើលួចមានស្ថានទម្ងន់ទោស ( ឆក់ទូរស័ព្ទដៃជនជាតិចិន ) មួយកើតឡើង បង្កឡើងដោយជនសង្ស័យ ០២នាក់ មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូ ០១គ្រឿង មិនស្គាល់ម៉ាក បានធ្វើសកម្មភាព ឆក់ទូរស័ព្ទដៃរបស់ជនរងគ្រោះ ខណៈពេលដែលជនរងគ្រោះកំពុងដើរតាមផ្លូវហើយនិយាយទូរស័ព្ទ ។ បន្ទាប់ពីទទួលបានបណ្តឹងរបស់ជនរងគ្រោះ កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ បានសហការណ៍ជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ និងកម្លាំងប៉ុស្តិ៍នគរបាលសង្កាត់៣ បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតឃាត់ខ្លួនបានជនសង្ស័យ និងបក្ខពួកសរុបចំនួន ០៣នាក់ ។
ជនរងគ្រោះឈ្មោះ WU RUN ZE ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកកាស៊ីណូ ស្នាក់នៅ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។ សម្ភារៈបាត់បង់៖ ទូរស័ព្ទដៃ ០១គ្រឿង ម៉ាក IPHONE X ពណ៌ខ្មៅ ។

ជនសង្ស័យចំនួន ០៣នាក់៖ ១-ឈ្មោះ អៀង ប៊ុនធីប ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួលម្តុំផ្សារកំពង់ស្ពឺ ខេត្តកំពង់ស្ពឺ ( អ្នកបើកម៉ូតូ ) ២-ឈ្មោះ ខាន់ សំណាង ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ( ជិះពីក្រោយឆក់ ) និង៣-ឈ្មោះ យ៉ុន សុវណ្ណយុទ្ធ ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួលម្តុំផ្សារកំពង់ស្ពឺ ខេត្តកំពង់ស្ពឺ ( សហចារី ) ។វត្ថុតាងចាប់យកបាន៖ ម៉ូតូ ០១គ្រឿង ម៉ាក សង់ប៉ិច ស៊េរីឆ្នាំ២០១២ ពណ៌ខ្មៅ ស្លាកលេខៈ ភ្នំពេញ ១BG-០៣១១ មានលេខតួ និងលេខម៉ាស៊ីនៈ ៨០០៥៨៣៨ ។ ( មធ្យោបាយជិះធ្វើសកម្មភាព ) ចំពោះទូរស័ព្ទដៃ ០១គ្រឿង ម៉ាក IPHONE X ពណ៌ខ្មៅ ដែលពួកគេ ឆក់បាន ពួកគេបានទម្លាក់ចូលក្នុងទឹកសមុទ្រនៅសេះស ពេលដែលពួកគេរត់គេចពីកម្លាំងសមត្ថកិច្ចរបស់យើង ។

ចំពោះករណីនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ៕

អត្ថបទដែលជាប់ទាក់ទង