ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ម្ហូបអាហារដែលមានផ្ទុកសារធាតុគីមីហាមឃាត់ សរុបចំនួន ៥៣,៥០ គីឡូក្រាម ត្រូវបានមន្ត្រីសាខាកាំកុងត្រូលខេត្តតាកែវ ដកហូត

81


(ខេត្តតាកែវ)៖ នៅ ថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០១៨ មន្ត្រីសាខាកាំកុងត្រូលខេត្តតាកែវ ដោយមានកិច្ចសហការជាមួយសមត្ថកិច្ចចម្រុះ និងគណៈកម្មការផ្សារ បានបន្តចុះត្រួតពិនិត្យ និងផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ម្ហូបអាហារវេចខ្ចប់ស្រាប់ នៅក្នុងផ្សារតាកែវ ក្រុងដូនកែវ ខេត្តតាកែវ

ក្នុងសកម្មភាពនោះដែរ មន្ត្រីជំនាញបានធ្វើតេស្តបឋមលើម្ហូបអាហារមួយ ចំនួនរួមមាន៖ គ្រឿងសមុទ្រ សរសៃគុយទាវ សណ្តែកបណ្តុះ ខ្ញីហាន់ ត្រីងៀត ត្រីប្រា បង្អែមលត ក្បាលត្រី និងងៀតបបែល ដើម្បីរកសារធាតុគីមីហាមឃាត់លើផលិតផលម្ហូបអាហារ ។

ជាលទ្ធផលមន្ត្រីជំនាញបានរកសារធាតុគីមីហាមឃាត់បូរ៉ាក់លើក្បាលត្រីប្រា និងងៀតបបែលចំនួនសរុប ៥៣,៥០ គីឡូក្រាម ។ បន្ទាប់ពីត្រួតពិនិត្យរួចរាល់មន្ត្រីកាំកុងត្រូលបានធ្វើកំណត់ហេតុដកហូត និងបានឱ្យតំណាងម្ចាស់ម្ហូបអាហារ ធ្វើកិច្ចសន្យាបញ្ឈប់ការដាក់តាំងលក់ ដែលមានផ្ទុកសារធាតុគីមីបន្តទៀត។ មន្រ្តីសាខាកាំកុងត្រូល បានធ្វើការណែនាំដល់អាជីវករ អោយយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង