អាមេរិកធ្វើតេស្ត ប្រព័ន្ធបាញ់កម្ទេចមីស៊ីល ទទួលជោគជ័យ
បើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៉ី Sputnik នៅល្ងាចថ្ងៃពុធ ទី១២ ខែធ្នូ ឆ្នាំ២០១៨ បានឲ្យដឹងថា
ទីភ្នាក់ងារអភិវឌ្ឍន៍ និងធ្វើតេស្តប្រព័ន្ធការពារមីស៊ីលអាមេរិក (MDA) បានប្រកាសនាថ្ងៃអង្គារសប្តាហ៍នេះថា ខ្លួនបានទទួលជោគជ័យក្នុងការសាកល្បង បាញ់កម្ទេចគោលដៅជាមីស៊ីលផ្លោងរយៈចម្ងាយមធ្យមមួយគ្រាប់។
ការធ្វើតេស្តនេះ គឺជាការបង្ហាញពីសមត្ថភាពនៃប្រព័ន្ធការពារមីស៊ីល Aegis ក្នុងការតាមដាន និងបាញ់ស្ទាក់គោលដៅជាមីស៊ីលផ្លោងរយៈចម្ងាយមធ្យម (IRBM) លើទីអវកាស ដោយប្រើប្រាស់គ្រាប់មីស៊ីល SM-3 ដែលបាញ់ចេញមូលដ្ឋាន អេជីអាហ្ស័រ (Aegis Ashore) នៅកោះហាវ៉ៃ៕