ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក សាយ សំអាល់៖ ប្រទេសមានការអភិវឌ្ឍ ប្រជាជនត្រូវការខ្លាំងលើអចលនទ្រព្យ

53

ភ្នំពេញ៖ លោក សាយ សំអាល់ រដ្ឋមន្ដ្រីក្រសួងបរិស្ថាន បានបញ្ជាក់ថា៖ ប្រទេសមានការអភិវឌ្ឍប្រជាជនត្រូវការខ្លាំងលើអចលនទ្រព្យ ជាក់ស្ដែងបច្ចុប្បន្ន នៅកម្ពុជា អ្នកវិនិយោគ​ក្នុងស្រុក បានសម្រេច​ចិត្ត​បោះទុន​ជាង​៧​លាន​ដុល្លារ ដើម្បី​សាងសង់​មជ្ឈមណ្ឌល សហគមន៍​ធុរកិច្ច និង​ការិយាល័យ​ជួល នៅតាម​មហាវិថី​ម៉ៅ​សេទុង រាជធានី​ភ្នំពេញ ខណៈ​វិស័យ​សំណង់ កំពុងមាន​ការរីកចម្រើន​។​ លោកសាយ សំអាល់ បានបញ្ជាក់បែបនេះ ក្នុងឱកាស ដែលលោកចូលរួម បើកការរដ្ឋានសាងសង់ មជ្ឈមណ្ឌល សហគមន៏ធុរកិច្ច កាលពីរសៀលថ្ងៃពុធ ៥កើត ខែមិគសិរ ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ត្រូវនិងថ្ងៃទី១២ ធ្នូ ឆ្នាំ២០១៨ ។


លោក ផូ​រ សុធា​រៈ ដែលជា​អ្នកវិនិយោគ គម្រោង ដែលមាន​ឈ្មោះថា The Point ក្នុង​ពិធីបើកការដ្ឋាន​សាងសង់​គម្រោង​នេះ នៅ​ថ្ងៃទី​១២ ខែធ្នូ​នេះ បានឱ្យដឹងថា ៖The Point ត្រូវបាន​រចនា​ឡើងជា​គោលដៅ​សម្រាប់​ជា​កន្លែង​ទិញ​ទំនិញ ពិសារ​ភោជនាហារ និង​សួន​លម្ហែ ដែលមាន​ដើមឈើ​ធំ ព័ទ្ធជុំវិញ​ទៅដោយ​អគារ​ខ្ពស់​។​ លោក​បាន​ឱ្យដឹងទៀតថា ៖ គម្រោង​នេះ មាន​កម្ពស់​៦​ជាន់ និង​ផ្ទៃក្រឡា​ទំហំ​ជាង​១​ម៉ឺន​ម៉ែត្រការ៉េ ដែល​អាច​ផ្តល់​ការងារ​ដល់​ប្រជាពលរដ្ឋ​បាន​ចំនួន​១​ពាន់​នាក់ និង​អាច​ចត​យានយន្ត​បាន​២០០​គ្រឿង​។ ការសាងសង់​គម្រោង​នេះ ដើម្បី​ឆ្លើយតប​នឹង​តម្រូវ​ការចាំបាច់ លើ​អគារ​ការិយាល័យ​សម័យ​ថ្មី ដែល​បំពាក់ ដោយ​បច្ចេកវិទ្យា និង​ប្រព័ន្ធ​សុវត្ថិ​ភាពទំនើប​មាន​ផាសុកភាព​។​
លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ដែល​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​នោះ បាន​ថ្លែងថា ៖ ក្រុមហ៊ុន 3DS PROP ERTY MANAGMENT ដែល​វិនិយោគ​លើ​ទីផ្សារ​អចលនទ្រព្យ ជា​អគារ​សម្រាប់​ជួល និង​ទិញ​ទំនិញ ហាង​អាហារ នេះ​ពិតជា​ល្អប្រសើរ ខណៈដែល​ការជជែក​ពិភាក្សា​អំពី​ជំនួញ កាន់​តែមាន ភាពងាយស្រួល ដោយសារ​មាន​ទីតាំង​អំណោយផល មាន​ភាពងាយស្រួល​សម្រាប់​ចត​យានយន្ត ពិសារ អាហារ ថែមទាំង​អាច​ដើរ​ទិញ​ទំនិញ​សម្បូរបែប​។​

​ លោក បាន​បន្តថា ៖ដោយ​ពិនិត្យ​លើ​សក្តានុពល​ទីផ្សារ​កម្ពុជា ក្នុង​រយៈពេល​ជាង​មួយ​ទសវត្សរ៍ ចុងក្រោយ​នេះ វិស័យ​សំណង់ និង​អចលនទ្រព្យ បាន​ក្លាយជា​មូលដ្ឋាន​គាំទ្រ​កំណើនសេដ្ឋកិច្ច ដ៏​រ៉ឹង​មាំ របស់​ប្រទេស ទើប​ក្រុមហ៊ុន 3DS PROPE RTY MANAGEMENT បាន​បង្កើត​មជ្ឈម ណ្ឌល​សហគមន៍ ធុរកិច្ច និង​អគារ​ការិយាល័យ THE POINT សម្រាប់​ជាការ​ផ្តល់ជូន​កន្លែង​សម្រាប់​ជួល ជា​ហាង​លក់ទំនិញ ហាង​អាហារ រួមមាន​ទាំង​ការផ្តល់ជូន​នូវ​អគារ​ការិយាល័យ​កម្រិត​ស្តង់ដា​ជាតិ និង​អន្តរជាតិ សម្រាប់​ជួល ដល់​បណ្តា​សហគ្រិន និង​បណ្តា​ក្រុមហ៊ុន​ជាតិ និង​អន្តរជាតិ​ផងដែរ​៕​ ដោយ៖សំរិត

អត្ថបទដែលជាប់ទាក់ទង