ប្រុសស្រី ២៤នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ប្រមូលបញ្ជូនទៅតុលាការ ក្នុងករណីគ្រឿងញៀន
ភ្នំពេញ៖ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ សមត្ថកិច្ចជំនាញ នៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ ២៤នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន រួម និងក្រាមពណ៌សថ្លា ១២កញ្ចប់(ប្រភេទម៉ាទឹកកក)។
ពូកគេទាំង ២៤នាក់នេះ ត្រូវបានកម្លាំងល្បាតក្នុងមូលដ្ឋានខណ្ឌជ្រោយចង្វា ខណ្ឌដូនពេញ រួមមានការសហការជាមួយសមត្ថកិច្ចជំនាញ នៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនបាន ២ថ្ងៃផ្សេងគ្នា ក្នុងភូមិសាស្រ្តរៀងខ្លួន នៃរាជធានីភ្នំពេញ ។
ក្រោយពីធ្វើការសាកសួរ តាមវិធានការជំនាញ នៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ពួកគេទាំង ២៤នាក់ ខាងលើ បានសារភាពថា ពិតជាជាប់ពាក់ព័ន្ធករណីគ្រឿងញៀន ពិតប្រាកដមែន ទើបសមត្ថកិច្ចអាវុធហត្ថបានប្រមូលវត្ថុតាង និងកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការបន្តតាមច្បាប់៕