ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរសម្នាក់ស្ពាយឧបករណ៍ទៅឆក់ត្រី បែរជាន់ចំ​ខ្សែលួស​មាន​ចរន្ត​អគ្គិសនី ដែលគេរាយហ៊ុម​ព័ទ្ធ​ភ្លឺ​ស្រែ ឆក់ស្លាប់

97


ព្រៃវែង៖ មានករណី ឆក់ខ្សែភ្លើង បណ្តាលឲ្យបុរសម្នាក់​ស្លាប់ ក្នុងពេលដែលបុរសរូបនោះ ស្ពាយឧបករណ៍ឆក់ត្រី ទៅរកស៊ីលួចឆក់ត្រីទាំងកណ្តាលអធ្រាត្រ។ ចំណែកម្ចាស់​ខ្សែលួស​មាន​ចរន្ត​អគ្គិសនី រាយ​ហ៊ុម​ព័ទ្ធ​ភ្លឺ​ស្រែ ត្រូវចាប់ខ្លួន ។ ហេតុការណ៍នេះកើតឡើង នៅយប់​ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង​ប្រហែល ១៣និង​៥០នាទី នៅចំណុច​ភូមិត្រោក ឃុំច្រេស ស្រុកមេសាង ខេត្តព្រៃវែង ។

នគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះ​ឈ្មោះ ទី ចុន ភេទប្រុស អាយុ ៣៧ឆ្នាំ នៅភូមិ ឃុំ កើតហេតុ​ខាងលើ។ ជនរង​គ្រោះ បានស្ពាយឧបករណ៍ ឆក់ត្រី​ខុសច្បាប់ ដើរចេញ​ពីផ្ទះ ទៅរក​ឆក់ត្រី នៅចំណុច​វាលស្រែ កន្លែងកើតហេតុ ​បណ្តាលឲ្យឆក់​នឹង​ខ្សែលួស​មានចរន្ត​អគ្គិសនីរាយ​ហ៊ុមព័ទ្ធ​ភ្លឺស្រែ។ ​ម្ចាស់ស្រែ ឈ្មោះ ឈិត យ៉ៃ ភេទប្រុស ៥៨ ឆ្នាំ នៅភូមិ ឃុំកើតហេតុ​ បាន​រាយខ្សែ​លួសហ៊ុមព័ទ្ធ តភ្លើង​​ចេញពី​ផ្ទះខ្លួន ​ចម្ងាយប្រហែល ១០០ ម៉ែត្រដោយទុកចោល សម្រាប់​ការពារ កណ្តុរ​មិនឲ្យ​ស៊ីស្រូវ​ប្រាំងរបស់​ខ្លួន ។
បច្ចុប្បន្ន សមត្ថកិច្ច​បានឃាត់​ខ្លួន ជន​សង្ស័​យ ជាម្ចាស់ខ្សែលួស រួមនឹងវត្ថុតាង ​យកមក​ប៉ុស្តិ៍ ដើម្បីបន្ត​នីតិវិធី ។

អត្ថបទដែលជាប់ទាក់ទង