ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលស័ក្តិ៤ម្នាក់ នៅខេត្តសៀមរាប ជួញដូរគ្រឿងញៀន ត្រូវចាប់ខ្លួន

93


កំពង់ធំ៖ មន្រ្ដីនគរបាលពាក់ស័ក្តិ៤ម្នាក់ ផ្នែកព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានចាប់ខ្លួនក្នុងជួញដូគ្រឿងញៀន។ ចំណែកជនសង្ស័យម្នាក់ទៀត ក៏ត្រូវចាប់ខ្លួនផងដែរក្នុងករណីដូចគ្នា ដែលជាអ្នកទិញថ្នាំញៀន ពីមន្រ្តីនគរបាលខាងលើ។

នគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនសង្ស័យឈ្មោះ មួន វិទូ ជាមន្រ្ដីនគរបាលពាក់ស័ក្តិ៤ ល្បីខាងរកស៊ីជួញដូរគ្រឿងញៀន ជាយូរឆ្នាំមកហើយ។ មិនឈានដល់ការចាប់ខ្លួនមន្រ្ដីនគរបាលពាក់ស័ក្តិ៤រូបនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធជួញដូរគ្រឿងញៀន នៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ហើយបានបញ្ជូនមកសួរនាំនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ហើយបានសារភាពថា ខ្លួនបានទិញថ្នាំញៀន ពីនគរបាលពាក់ស័ក្តិ៤ម្នាក់ ធ្វើការនៅផ្នែកព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តសៀមរាប។ បន្ទាប់មក ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានចាប់ខ្លួនមន្រ្តីនគរបាលរូបនោះ​ យោងតាមការសម្របសម្រួលពីលោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ កាលពីវេលាម៉ោង១២និង១០នាទី ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨។

ជនសង្ស័យឈ្មោះ មួន វិទូ ដែលជាមន្រ្ដីនគរបាលពាក់ស័ក្តិ៤ ដ៏ល្បីខាងរកស៊ីជួញដូរគ្រឿងញៀន ជាយូរឆ្នាំមកហើយ និងតែងតែអួតខ្លួនថា​​ គ្មានសមត្ថកិច្ចណា ហ៊ានបង្រ្កាបខ្លួននោះទេ ព្រោះខ្លួនជាមន្ដ្រីធំ ប៉ុន្តែត្រូវអស់លក្ខណ៍ បានសមត្ថកិច្ចខេត្តកំពង់ធំ ចាប់ដាក់ខ្នោះបញ្ជូនខ្លួនមកស្នងការខេត្តកំពង់ធំ ជាមួយនឹងថ្នាំញៀនចំនួន២៦កព្ចាប់ ទូរស័ព្ទដៃ២គ្រឿង។ នគរបាលស័ក្តិ៤រូបនេះ ត្រូវបានឃុំខ្លួន នៅស្នងការខេត្តកំពង់ធំ រង់ចាំការសួរនាំ និងកសាងសំណុំរឿង បញ្ជូនទៅតុលាការ តាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង