ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការប្រកួតប្រដាល់គុនខ្មែរ-សាកលជើងឯកជាតិឆ្នាំ២០១៨ បានចាប់ផ្ដើមហើយ

142


​ភ្នំពេញ:លោកប៊ូ ជុំសេរីអនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា​ បានសំណូមពរឲ្យមន្ត្រីបច្ចេកទេស
ត្រូវតែកាត់ក្ដីដោយយុត្តិធម៌ ដើម្បីកុំផឲ្យលេចឮនូវពត៌មាន មិនល្អបែបនេះតាមទំព័របណ្ដាញសង្គម(ហ្វេសប៊ុក) ។

​លោកថ្លែងបែបនេះនៅរសៀលថ្ងៃទី១២ធ្នូក្នុងពិធីសម្ភោធ បើកការប្រកួតជ្រើសរើសជើងឯកប្រដាល់គុនខ្មែរ និងសាកលនាតំបន់វិហារសួគ៌ ។
​ការប្រកួតនេះគឺប្រដាល់សាកលប្រកួតលើសង្វៀនផ្សេង ឯ ប្រដាល់ប្រកួតលើសង្វៀនផ្សេង ។លោកឧត្តមសេនីយ៍ឯកតែម ម៉ឺនប្រធានសហព័ន្ធប្រដាល់គុនខ្មែរ បានឲ្យដឹងថាសម្រាប់ប្រដាល់គុនខ្មែរ មានអ្នកចូលរួមចំនួន១៧៦នាក់ ។ ពួកគេមកពី១៤រាជធានី-ខេត្តនិង៣ក្រសួង គឺក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។

​ចំពោះប្រដាល់សាកលវិញនោះ លោកប៊ួយ សោភ័ណ្ឌដែលជាអគ្គលេខាធិការរបស់សហព័ន្ធ បានឲ្យដឹងដែរថាមានកីឡាករ-កីឡាការិនី ចូលរួមចំនួន១១៩រូបដែលមកពី៩រាជធានី-ខេត្ត និងក្រ៤សួង៣គឺក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ។

​លោកឧត្តមសេនីយ៍រាជ សុផែនដែលជា អគ្គលេខាធិការរងសហព័ន្ធប្រដាល់គុនខ្មែរ បានឲ្យដឹងដែរថា ក្នុងចំណោមអ្នកប្រដាល់គុនខ្មែរ ទាំងចំនួន១៧៦នាក់នេះមានចំនួន៩ប្រភេទទម្ងន់ ។ ចំពោះប្រដាល់សាកលទាំងចំនួន១១៩នាក់វិញនោះ មានចំនួន៨ប្រភេទទម្ងន់ ។

​លោកម៉ិល កាដូអគ្គលេខាធិការសហព័ន្ធប្រដាល់គុនខ្មែរបានអះអាងថា លោកហ៊ានធានាថាការប្រកួតនេះនឹង បញ្ចប់ទៅដោយយុត្តិធម៌ លោកនឹងនៅជាប់ជាមួយការប្រកួតនេះរហូត ។

​លោកវេជ្ជបណ្ឌិតឆឹង យ៉ៅយ៉េន ដែលជាប្រធានសហព័ន្ធប្រដាល់សាកល ក៏បានបង្ហាញនូវកាជឿជាក់ដែរថា មន្ត្រីបច្ចេកទេសរបស់លោក នឹងត្រូវប្រជុំរាល់មុនពេលការប្រកួតចាប់ផ្ដើម ដើម្បីឲ្យការប្រកួតនេះធានាបាននូវភាពយុត្តធម៌ ។

​សូមបញ្ជាក់ថា ការប្រកួតនេះធ្វើឡើងក្រោមគម្រោងថវិកា របស់ក្រសួងអប់រំយុវជន និងកីឡា ។នេះជាលើកទី២ហើយ ដែលការប្រកួតប្រដាល់ជើងឯក ទាំង២វិញ្ញាសាធ្វើនៅតំបន់វិហារសួគ៌នេះ ។

អត្ថបទដែលជាប់ទាក់ទង