ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កំណត់​​ជ្រើសរើស ចំការមីន តាម​បណ្តោយព្រំដែនកម្ពុជា-ថៃ​

80

ប្រទេសថៃ៖នៅថ្ងៃពុធ​ទី​១២​ ខែធ្នូ ឆ្នាំ២០១៨ នៅខេត្តស្រះកែវ​ ប្រទេស​ថៃ​ លោកហេង រតនា អគ្គនាយកស៊ីម៉ាក់ បានដឹកនាំ​គណៈប្រតិភូ​ស៊ីម៉ាក់ប្រជុំជាមួយលោក ឧត្តមសេនីយ៍​ឯក​ Sittipol Nimnuan អគ្គនាយក​​មជ្ឈមណ្ឌល​សកម្មភាពកម្ចាត់មីនថៃ(TMAC) ដើម្បីពិភាក្សាស្តីអំពីការកំណត់​ជ្រើសរើស ចំការមីន តាម​បណ្តោយព្រំដែនកម្ពុជា-ថៃ​ និង​ធ្វើ​ទស្សនកិច្ច នៅមន្ទីរ​ពេទ្យ​អារញ្ញ​ប្រាថេន ​ប្រទេសថៃ ព្រមទាំងស្វែងយល់​ពីការធ្វើជើង​ សិប្បនិមិត្ត ​នៅក្នុងមន្ទីរពេទ្យនេះ។

នៅក្នុងជំនួបនេះ CMAC និង TMAC បានបង្ហាញការយកចិត្តទុកដាក់ និងកិច្ចខិតខំប្រឹងប្រែង ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ បោសសំអាតមីន រវាងអង្គភាពទាំងពីរ ជាពិសេសការបោសសំអាតមីន តាមព្រំដែនកម្ពុជា-ថៃ ដើម្បីគាំទ្រដល់ការអភិវឌ្ឍ នៅតំបន់សេដ្ឋកិច្ចពិសេស និងតំបន់នានា នៅតាមបណ្តោយព្រំដែន ដោយអនុលោម ទៅតាមស្មារតីកិច្ចប្រជុំ និងការសម្រេចរបស់ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC)។

សូមបញ្ជាក់ផងដែរថា ការបោសសំអាតមីន តាមបណ្តោយព្រំដែនកម្ពុជា-ថៃ​ ត្រូវបានប្រគល់ភារកិច្ច ដោយរាជរដ្ឋាភិបាល នៃប្រទេសទាំង២​ ឲ្យអង្គភាពTMAC និងអង្គភាព CMAC អនុវត្តជាសេនាធិការជូនគណៈកម្មការព្រំដែនទូទៅកម្ពុជា-ថៃ​។​

សូមបញ្ជាក់ថា​ ការងារនេះ ចែកជាជំហានៗ​ ដោយជំហានទី១ គឺបោសសំអាត តែតំបន់ព្រំដែន ដែលមានការបោះបង្គោលព្រំដែនច្បាស់លាស់​ មានភូមិករប្រជាជន កំពុងរស់នៅ និងហេដ្ឋារចនាសម្ព័ន្ធ​ (ផ្លូវថ្នល់)​ ដើម្បីធានាសុខសុវតិ្ថភាពនិង ជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច​ ហើយផែនការត្រូវមានការអនុម័ត ពីគណ:កម្មការព្រំដែនទូទៅ និងគណ:កម្មការព្រំដែន។

សូមជម្រាបថា យោងតាមអនុសញ្ញាអូតាវ៉ា ប្រទេសថៃ គ្រោងនឹងត្រូវសម្រេចឲ្យបាន នូវការបោតសម្អាតមីន ឲ្យអស់នៅឆ្នាំ២០២៣ ខណៈកម្ពុជាកំណត់ឲ្យដោះគ្រាប់មីនប្រឆាំងមនុស្ស ឱ្យចប់សព្វគ្រប់ត្រឹមឆ្នាំ២០២៥៕

អត្ថបទដែលជាប់ទាក់ទង