ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​ទូតន័រវេស​ប្រចាំ​អង្គការ​សហប្រជាជាតិ​ មកពិនិត្យមើលការងារបោសសម្អាត​មីន របស់អង្គភាព​ស៊ីម៉ាក់

89


សៀមរាប​៖ ​ថ្ងៃ​​ព្រហស្បតិ៍​ ទី​ ១៣​ ខែ​ធ្នូ​ ឆ្នាំ​២០១៨ លោកហេង រតនា អគ្គនាយកស៊ីម៉ាក់ និងថ្នាក់ដឹកនាំ​ស៊ីម៉ាក់បានទទួលស្វាគមន៍​ដំណើរ​ទស្សន​កិច្ច​របស់​លោក Hans Brattskar ឯកអគ្គរាជទូត​តំណាង​អចិន្ត្រៃយ៍​ ប្រទេស​ន័រវេស​ប្រចាំ​អង្គការ​សហប្រជាជាតិ​ និងលោកស្រី Kjersti Rodsmoen ​​ឯក​អគ្គរាជទូត​ន័រវេស​ប្រចាំ​​ប្រទេស​ថៃ និងកម្ពុជា​។

លោកហេង រតនា បានថ្លែងថា ក្នុងដំណើរ​ទស្សន​កិច្ច​របស់ឯកឧត្តម ​​និងលោកជំទាវ ​ព្រមទាំង​គណៈប្រតិភូ​បាន​អញ្ជើញ​ទស្សនា​សារមន្ទីរ​សន្តិភាព​សកម្មភាព​កម្ចាត់មីន​ដែល​ស្ថិត​នៅក្នុង​ខេត្តសៀមរាប​។ ឯកឧត្តម ​និងលោកជំទាវ ​ព្រមទាំង​គណៈប្រតិភូ ​បាន​សិក្សា​ស្វែង​យល់​បន្ថែម​ទៀត ​អំពីការងារ​របស់​អង្គភាព​ស៊ីម៉ាក់ ​ដែលផ្តោត​សំខាន់​លើការងារមនុស្ស​ធម៌របស់​ស៊ីម៉ាក់​ ទាំង​ការងារ​បច្ចេកទេស ប្រកបដោយ​​វិជ្ជាជីវៈ​ខ្ពស់ និងការ​ចែករំលែក​នូវបទពិសោធន៍​ទាំង​ចំណេះដឹង ​និង​ចំណេះ​ធ្វើ​ ទៅលើការងារបោសសម្អាត​មីន ​ជាមួយប្រទេស​ដដៃទៀត ​នៅលើពិភពលោក​។
លោកអគ្គនាយកស៊ីម៉ាក់ មានសង្ឃឹមយ៉ាងមុតមាំថា​ តាមរយៈដំណើទស្សនកិច្ច​នេះ​ គណៈប្រតិភូ អាចមានការយល់ដឹងស៊ីជម្រៅអំពីសមទិ្ធផល ដ៏ធំធេងដែលកម្ពុជាសម្រេចបាន ក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញា​ ផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល​ ឆ្ពោះទៅមុខ​ និងកិច្ចសហប្រតិបតិ្តការអន្តរជាតិ យ៉ាងទូលំទូលាយរបស់កម្ពុជាលើឆាកអន្តរជាតិ។

សូមបញ្ជាក់ថា នៅថ្ងៃពុធ​ ទី​១២​ ខែធ្នូ ឆ្នាំ២០១៨លោកអគ្គនាយកស៊ីម៉ាក់ បានអមដំណើរលោក​ ឯកអគ្គរាជទូតនៃប្រទេស Norway ប្រចាំអង្គការសហប្រជាជាតិ​ និងជា​ប្រធានអង្គប្រជុំរដ្ឋភាគី នៃអនុសញ្ញាអន្តរជាតិ ហាមប្រាមការប្រើប្រាស់គ្រាប់មីន ប្រឆាំងមុស្ស​ និងលោកស្រីឯកអគ្គរាជទូតប្រទេសNorway ប្រចាំប្រទេសថៃ និងប្រទេសកម្ពុជា​ អញ្ជើញត្រួតពិនិត្យការដោះមីន និងគាំទ្រការអភិវឌ្ឍន៍ ស្ថិតនៅឃុំទួលពង្រ​ ស្រុកម៉ាឡៃ​ ខេត្តបន្ទាយមានជ័យ៕

អត្ថបទដែលជាប់ទាក់ទង