ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជើងខ្លាំងអុក២០រូប ទៅដល់កោះកុង ដើម្បីប្រជែងយកតំណែងជើងឯក បុណ្យសមុទ្រ

95

​ភ្នំពេញ: ជើងខ្លាំងខាងកីឡាអុកចត្រង្គ ចំនួន២០រូប បានធ្វើដំណើរដល់ខេត្តកោះកុង ដែលជាកន្លែងប្រារព្ធពិធីបុណ្យសមុទ្រហើយ ដើម្បីប្រជែងគ្នា យកតំណែងជើងឯក ក្នុងឱកាសបុណ្យប្រចាំឆ្នាំ ដ៏ធំនេះ ។

​លោក គ្រួច ចន្ថារិទ្ធ ដែលជាគ្រូអុកចត្រង្គ ប្រចាំសហព័ន្ធ បាននិយាយថាជើងខ្លាំងទាំង២០រូបនេះ ត្រូវប្រកួតគ្នាដណ្ដើមមេដាយមាស មេដាយប្រាក់ និងមេដាយសំរិទ្ធ ។

​ការប្រកួតចែកចេញជា៤ពូល ដែលមួយពូលៗ មានកីឡាករ៥រូប ។ក្នុងពូលនីមួយៗ ត្រូវប្រកួតវិលជុំដើម្បីរកអ្នកខ្លាំង២រូប សម្រាប់ឡើង ទៅប្រកួតបន្តវគ្គ ១ភាគ៤ផ្ដាច់ព្រ័ត្រ ។ កីឡាករ៤រូប ដែលឈ្នះនៅវគ្គ១ភាគ៤ផ្ដាច់ព្រ័ត្រត្រូវឡើងទៅលេងបន្ត វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ។

​អ្នកឈ្នះ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ត្រូវប្រជែងគ្នាដណ្ដើមមេដាយមាស គឺអ្នកឈ្នះ បានមេដាយមាស ឯអ្នកចាញ់ បានមេដាយប្រាក់ ។ ចំពោះអ្នកចាញ់ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក៏ត្រូវប្រជែងគ្នា ដណ្ដើមមេដាយសំរិទ្ធដែរ ។

​លោក ចន្ថារិទ្ធ បញ្ជាក់ថា នេះជាការប្រកួត ក្រមខ័ណ្ឌជាតិតែប៉ុណ្ណោះគ្រាន់តែអ្នកចូលរួម សុទ្ធតែខ្លាំងៗទាំងអស់ លោកបន្តថា ការប្រកួតជាលក្ខណៈអន្តរជាតិ នៅមិនទាន់ធ្វើបានទេ ព្រោះយើងត្រូវផ្សព្វផ្សាយពីបទបញ្ជា ប្រកួតពីវិធាននៃការលេង ឲ្យគេបានស្គាល់ជាមុនសិន៕

អត្ថបទដែលជាប់ទាក់ទង