អាជ្ញាកណ្ដាលនួន ភិរម្យគ្រោះថ្នាក់ចរាចរ បាក់ជើងព្រោះជិះម៉ូតូបុកស្ពាន
ភ្នំពេញ:អតីតៈអ្នកប្រដាល់ជើងខ្លាំងនួន ភិរម្យដែលសព្វថ្ងៃជា គ្រូបង្វឹកក្លិបភារម្យគុនខ្មែរ ជាអាជ្ញាកណ្ដាលជាចៅក្រមប្រដាល់នោះ បានទទួលរងគ្រោះថ្នាក់ចរាចរណ៍នាយប់ថ្ងៃទី១២ធ្នូបន្ទាប់ពីបំពេញបេសកកម្មនៅក្នុងការប្រកួតជើងឯកជាតិនាតំបន់វិហារសួគ៌ ។
លោកឧត្តមសេនីយ៍ឯកតែម ម៉ឺនប្រធានសហព័ន្ធប្រដាល់គុនខ្មែរបាន បញ្ជាក់ឲ្យដឹងថាវេលាម៉ោងជា៩យប់ទៅហើយ ស្រាប់តែលោកបានទទួលដំណឹងស្ដីពីគ្រោះថ្នាក់ចរាចរណ៍នេះដោលោកនួន ភិរម្យដែលរួមដំណើរជាមួយលោកសឹង្ហ សារិទ្ធដែលជាគ្រូជំនួយ ក្លិបតាព្រហ្មមានជ័យជួបគ្រោះថ្នាក់ចរាចរណ៍ដោយបើកម៉ូតូបុកស្ពានដោយខ្លួនឯង ។
លោកបន្តថាលោកសឹង្ហ សារិទ្ធមិនមានបេសកកម្មនៅក្នុងការប្រកួតនេះទេ ឯ នួន ភិរម្យក៏មិនត្រូវត្រឡប់មក ភ្នំពេញដែរព្រោះអ្នកដែលមានបេសកកម្មត្រូវសម្រាក់នៅវិហារសួគ៌ និងហូបចុកនៅទីនោះតែម្ដង ។តែភិរម្យបាន
និយាយថាមេអង្គភាពរបស់គេហៅគេមកជួប ។
ប្រមុខប្រដាល់គុនខ្មែរបានបញ្ជាក់ទៀតថាចំពោះ មន្ត្រីបច្ចេកទេសដែលមានអង្គភាពនោះលោកសុទ្ធតែបាន
សំណូបពរឲ្យគេសុំការអនុញ្ញាតច្បាប់ ពីអង្គភាពជាមុនសិនមុននឹងមកបំពេញភារកិច្ចព្រោះការងារកីឡាជាការងារ
ស្ម័គ្រចិត្តដែលធ្វើក្រៅម៉ោងទេ ។
ពេលដែលសួរថាតើភិរម្យមានទទួលទានគ្រឿងស្រវឹងឬ អត់នោះលោកបាននិយាយថាលោកមិនបានដឹងទេពី
ករណីនេះតែលោកអះអាងថាក្នុងថានៈជា អាណាព្យបាលលោកបានប្រាប់ទៅខាងមន្ទីរពេទ្យរុស្ស៊ីឲ្យព្យាបាលឲ្យអស់
ពីសមត្ថភាពឯវិក្ក័យប័ត្រថ្លៃព្យាបាលចាំប្រគល់ឲ្យលោក ។
ចំពោះលោកសឹង្ហ សារិទ្ធដែលមិនមានបេសកកម្មនោះក៏លោក មើលការខុសត្រូវដែរព្រោះសុទ្ធតែជាអ្នកស្ថិត
ក្រោមការមើលខុសត្រូវរបស់លោកដូចគ្នា ។សូមបញ្ជាក់ថាលោកនួន ភិរម្យបាក់ជើងស្ដាំឯដងខ្លួនក៏មានរបួសធ្ងន់ធ្ងរដែរ ឯ លោកសឹង្ហ សារិទ្ធក៏មិនអន់ជាងលោកនួន ភិរម្យដែរ ។