ឧកញ៉ាឌួង ឆាយ និងលោកWilliam Guangប្រធានគណបក្សខ្មែរក្រោក ឈ្លោះគ្នាក្នុងហ្វេសប៊ុក
ភ្នំពេញ៖ លោកWilliam Guang នៅថ្ងៃទី១៤ធ្នូនេះបាន សេចក្ដីថ្លែងការណ៍ បដិសេធ និងច្រានចោលចំពោះការចោទប្រកាន់របស់គណនី Facebook Page Duong Chay ឌួង ឆាយ មកលេីរូបលោក ក្នុងនាមជាប្រធានគណបក្សខ្មែរក្រោក និងជាទីប្រឹក្សារាជរដ្ឋាភិបាល ក្នុងឋានៈសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ពីគណបក្សខ្មែរក្រោក។
លោកWilliam Guang កាលពីថ្ងៃទី១៣ធ្នូ បានសរសេរថា
ឧកញ៉ាពីមុន មានសក្តិមានបុណ្យ ច្រេីនតែសេដ្ឋី ឧកញ៉ាឥឡូវ មានខ្លះក្រក្រី ធ្លាក់ខ្លួនលួចដី ពលរដ្ឋតូចតាច ។
យោងតាមហ្វេសបុកផេករបស់លោកឌួង ឆាយ បានឲ្យដឹងថា
William Guang ហ៊ានភ្នាល់ទេ? ឆ្លាតជាងមុនឥឡូវ, មិនហ៊ាននិយាយសូម្បីឈ្មោះខ្ញុំ, អត់ឆ្លើយតបសំណួរខ្ញុំទៅនិយាយរឿងបង់ពន្ធ, លោកចង់បានន័យថាពន្ធដារអសម្ថភាពមែន? បើខ្ញុំមិនបានបង់ពន្ធស្មានតែពន្ធដារនៅស្ងៀម។ បើលោកឯងគ្រាន់បើហៅពន្ធដារមកសួរទៅតំណែងប៉ុន្នឹងដែរ, បើអន់សួរមិនចេញបានន័យថាតំណែងលោកឯងអន់ខ្លាំងណាស់រួចប្រាប់ខ្ញុំវិញហើយមកជួបខ្ញុំចាំអោយមើលឯកសារផ្លូវច្បាប់ និងលិខិតបង់ពន្ធរួចត្រូវសូមទោសខ្ញុំជាសាធារណៈហើយឈប់ព្រុសអត់ប្រយោជន៍ដដែលៗបន្តទៀតពីព្រោះខ្មាស់គេ។ សំខាន់ហ៊ានមកជួបខ្ញុំអត់នៅក្រុមហ៊ុន? បើឪពុកខ្ញុំពាក់ពាននឹងចារកម្មយកភស្តុតាងមកប្រយ័ត្នខ្ញុំប្តឹងរឿងបរិហារកេរ្តិ៍ឧត្តមសេនីយ។ អោយតែអ្នកមិនគាំទ្រពួកលោកឯងគឺយួនទាំងអស់នឹង។ បើរកភស្តុតាងមិនឃើញក្នុងរយះពេល 1 ខែ ត្រូវសូមទោសខ្ញុំជាសាធារណៈបានន័យថាលោកចាញ់ និងឆ្កែសុទ្ធហើយបើលោករកឃើញមនុស្សខ្ញុំហ៊ានទទួលខុសត្រូវចំពោះមុខច្បាប់៕