ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពាក្យបណ្តឹរបស់លោកវីល្លាម ប្តឹងឧកញ៉ាឌួង ឆាយ ចូលដល់តុលាការហើយ

134


ភ្នំពេញ៖ លោកវីល្លាម បានថ្លែងក្នុងផេកហ្វេសប៊ុកនៅថ្ងៃទី១៤ធ្នូនេះថា បន្ទាប់ពីខ្ញុំបានចេញ សេចក្ដីថ្លែងការណ៍បញ្ជាក់ជូន យ៉ាងច្បាស់ដល់មហាជនចំពោះ ការចោទប្រកាន់របស់បុគ្គល ឈ្មោះ ឌួង ឧត្តម ឆវិន ហៅ ឌួង ឆាយ នេះដែលបានមកចោទប្រកាន់ វាយប្រហារ គម្រាមកំហែង បង្គាប់បញ្ជាលេីរូបខ្ញុំខណៈដែលខ្ញុំមិនបានដឹងអ្វីសោះ ។


លោកបន្តថា “បញ្ហានេះធ្វេីអោយខ្ញុំបាទមាន ការព្រួយបារម្ភចំពោះសុវត្តិភាព ផ្ទាល់ខ្លួនរបស់ខ្ញុំយ៉ាងខ្លាំងព្រោះបុគ្គលរូបនេះ ធ្លាប់មានប្រវត្តិកាចសាហាវកន្លងមកក្នុងសង្គម ដូចនេះក្នុងនាមខ្ញុំជាមន្ត្រីជាន់ខ្ពស់ ជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ពីគណបក្សខ្មែរក្រោក និងអ្នកនយោបាយថ្នាក់ជាតិមួយរូប បានសម្រេចចិត្តប្ដឹង បុគ្គលរូបនេះ និងស្នេីអោយអាជ្ញាធរមាន សមត្ថកិច្ចមេត្តាឃាត់ខ្លួនបុគ្គលរូបនេះ ដេីម្បីធានាបាននូវសុខសុវត្តិភាព របស់អ្នកនយោបាយនៅព្រះរាជាណាចក្រកម្ពជា “៕

អត្ថបទដែលជាប់ទាក់ទង